ក្មេ....ងទំនេីង​ថតអួតបង្ហោះអាវុធក្រោមកែបម៉ូតូត្រូវបាននគរ​បាលខេត្ដកំពង់ស្ពឺ​ ស្រាវជ្រាវ​រកឃើញ​ហេីយ​កំពុងនាំមក​ចំណាត់ការ​តាមនីតិវិធី
សន្តិសុខសង្គម
100

​ ខេត្តកំពង់ស្ពឺ​ ៖​ ដោយទទួល​បានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី​ប្រមុ​ខ​រាជរដ្ឋាភិបាល​ ឯកឧត្តម​ អភិសន្ដិបណ្ឌិត​ ឯឧ​ នា​យឧត្ដម​សេ​នី​យ៍​អគ្គស្នងការ​នគរបាល​ជាតិ​ ឯកឧ​ត្ដ​ម​ អភិបាល​ខេត្ត​កំព​ង់ស្ពឺ​ និងបានការដឹកនាំចង្អុលការផ្ទា​ល់ពីលោកឧត្ដ​មសេ​នី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​ន​គរបាល​ខេត្ត​កំពង់​ស្ពឺ​ ដោយបានកិច្ចស​ម្របសម្រួលនីតិវិធី​ ពី​ឯឧ​ ព្រះរាជអាជ្ញា​ នៃអ​យ្យការ​អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ កំលាំ​ង​នគរបាល​ ការិ.​ព្រហ្មទណ្ឌ​បានសហការជាមួយ​កំលាំង​នៃស្នង​ការដ្ឋាន​នគរបាល​ខេ​ត្ត​កំពង់​ឆ្នាំង​ ធ្វើ​ការ​ស្រាវជ្រាវ​រហូតឈា​នដល់កំ​ណត់​មុខសញ្ញាក្មេងទំនេីងមួយក្រុមដែលថតរូបបង្ហោះបង្អួ​ត​កាំបិតទុកក្រោមកែបម៉ូតូ​ ។

ជាក់ស្ដែង​សមត្ថកិច្ច​បានឃាត់មនុស្ស​ ៤នាក់​ និងដ​កហូតម៉ូតូ​៤​គ្រឿង និងកាំបិតដែលថតអួតតាមបណ្ដាញស​ង្គម​ tik tok & face​book​ ៖​ (១)ឈ្មោះ​ ជឹម សុជា ភេទប្រុស​ អាយុ២០ឆ្នាំ កសិករ​ (២)ឈ្មោះ​ ចន ចំរើន ភេទប្រុស​ អាយុ១៨ឆ្នាំ ជាសិស្ស​ (៣)ឈ្មោះ​ ឌី សារ៉េត ភេទប្រុស​ អាយុ១៨ឆ្នាំ កសិករ​​ (៤)ឈ្មោះ​ សុ គាវុត ភេទប្រុស​ អាយុ១៩ឆ្នាំ​ កសិករ​ ។

បញ្ជាក់ក្រុមក្មេងទំនេីងទាំងនេះមិនមែនអ្នកស្រុករស់​នៅ​ក្នុងខេត្ដកំពង់ស្ពឺនោះទេ​ ពួកគេ​ទាំង​ ៤នាក់មានទីលំនៅភូមិដំណាក់អំពិល ឃុំក្តុលមានជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​សាកសួរ​និងកសាងសំណុំ​រឿ​ង​ប​ញ្ជូនទៅ​កាន់​ អយ្យការ​ អមសាលាដំបូងខេត្ដកំព​ង់ស្ពឺ​ចំណាត់ការ​នីតិវិធី​បន្ដ​៕


Telegram