អគ្គីភ័យឆាបឆេះតូបជួសជុលកង្ហារនិងលក់អង្ករនៅផ្សារទួលគោក ទាំងព្រឹក
សន្តិសុខសង្គម
89

រាជធានីភ្នំពេញ៖ តូបជួសជុសកង្ហានិងលក់អង្ករ នៅផ្សារទួលគោក ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលអោយរងការខូចខាតស្ទើរតែស្រុងហើយឆេះរាលដាល់ទៅតូបសាឡនមួយទៀតជាន់ឡាវតឿរងការខូចខាតទាំងស្រុង ខណះពេល ដែលម្ចាស់ចាក់សោរទុកចោល ។

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៩និង១៥នាទីព្រឹកថ្ងៃទី០២ខែ កក្កដា ឆ្នាំ២០២៤នៅចំណុច តូប លក់អង្ករ ជួសជុលនិងលក់កង្ហាលេខ BB01 នៅផ្នែកខាងត្បូងផ្សារទួលគោក ស្ថិតតាមបណ្ដោយផ្លូវលេខ៥៨៦ ក្រុម៥៨ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ម្ចាស់តូប ដែលត្រូវភ្លើងឆេះឈ្មោះអ៊ុក សុខ ភេទប្រុស អាយុ ៦៥ឆ្នាំមុខរបរ ជួសជុសកង្ហារ និងលក់អង្ករនិងប្រពន្ធឈ្មោះ ចាន់ ប៉ក់ ភេទស្រី អាយុ៧០ឆ្នាំ ។

បើតាមប្រភពព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ តូប ខាងលើ ម្ចាស់ចាក់សោទុកចោល ស្រាប់តែភ្លើងបានឆាបឆេះនៅជាន់លើ យ៉ាងសន្ធោសន្ធៅ ហើយ បានឆេះរាលយ៉ាងខ្លាំងទៅតូបធ្វើសាឡនដែលនៅជាប់នោះ បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់សន្តិសុខ និងអ្នកក្បែរនាំគ្នា ជួយពន្លត់តែពុំអាចទប់ស្កាត់បាន។ភ្លាមរថយន្តពន្លត់អគ្គីភ័យ ជាច្រើនគ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់ទើបភ្លើង បានរលត់ទៅវិញ។

អគ្គីភ័យនេះបណ្តាលអោយតូបលេខPD01 ខូចខាតសម្ភារៈនិងកង្ហារ គ្រឿងកង្ហារអស់មួយចំនួន ហើយឆេះរាលដាល់ទៅ -តូបសាឡន លេខPD02 ជាន់ឡៅតឿបណ្តាលអោយរងការខូចខាតទាំងស្រុង។

នៅក្នុងហេតុការណ៍ នេះរថយន្តពន្លត់អគ្គីភ័យ ចំនួន២០គ្រឿងបានទៅ អន្តរាគមន៍បាញ់ពន្លត់ក្នុងនោះរថយន្តការិ. អគ្គិភ័យចំនួន ១៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៨ឡាន និងរថយន្តជំនួយអន្តរាគមន៍ក្រសួងមហាផ្ទៃចំនួន ០២គ្រឿងហើយភ្លើង បានរលត់ជាស្ថាពរ។ ចំពោះមូលហេតុសមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា គឺមកពីទុស្សេខ្សែភ្លើង (ឆ្លងចរន្តអគ្គីសនី)ខណះពេលដែលម្ចាស់ចាក់សោទុកចោល ៕


Telegram