រាជធានីភ្នំពេញ៖ អ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់ត្រូវបានភ្ញៀវយកកូនកាំបិតគំរាមឲ្យដឹក ទៅ ឧដុង្គ ដោយ មាន ការ ភ័យខ្លាច បាន លោតពីលេីម៉ូតូកង់បី ឥណ្ឌា បណ្ដាលឲ្យ ជ្រុលបុកម៉ូតូមួយគ្រឿងទៀត ហេតុការណ៍ កើតឡើងតាមបណ្ដោយផ្លូវ ២៧១ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ នាវេលា ម៉ោង ២យប់ត្រូវនិង ថ្ងៃ ទី ០៤ ខែកក្កដា ឆ្នាំ ២០២៤។
បើតាមសម្ដីរបស់បុរសម្នាក់ជានាក់រត់ម៉ូតូកង់បីឥណ្ឌាបាន អះអាង ថាបុរសម្នាក់ដែលជាភ្ញៀវបានហៅគាត់អោយដឹកពីស្ទឹងមានជ័យហើយអោយជិះរហូតដល់ផ្លូវ271យកកូនកាំបិតគំរាមឲ្យម្ចាស់ ម៉ូតូ កង់បី ឥណ្ឌា ដឹក ទៅ ឧដុង្គ បុរសនាក់បើកកង់បីភ័យពេកក៏បាន លោតពីលេីម៉ូតូកង់បី ឥណ្ឌា បណ្ដាលឲ្យ ជ្រុលបុកម៉ូតូមួយគ្រឿងបានដួលសន្លប់ក៏បានប្រជាពលរដ្ឋជួយ លើកហើយក៏នាំគ្នាឃាត់ខ្លួនបុរសដែល ជា ភ្ញៀវកម្លាំងកងរាជអាវុធហត្ថ ដេីម្បីធ្វេីសាកសួរ
នៅក្រៅពីកើតហេតុកងកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យក៏បានចុះមកដល់ទីតាំងចំណុចកើតហេតុក៏បានធ្វើការសាបសួរនាំនិងដកហូតកូនកាំបិតចេញពីបុរសម្នាក់ដែលជាភ្ញៀវខាងលើហើយក៏បានឃាត់ខ្លួនយកទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យដើម្បីធ្វើការសាកសួរនាំនិងធ្វើតាមនីតិជាច្បាប់៕