មានអ្នកណាបាត់ម៉ូតូទេ? សមត្ថកិច្ចបង្ក្រាបបានចោរលួចម៉ូតូយ៉ាងសកម្ម ឈានដល់បំបែកសម្បុកទទួលផលចោរកម្ម ដកហូតបានជាច្រើនគ្រឿង!
សន្តិសុខសង្គម
262

ខេត្តមណ្ឌលគិរី ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដោយមានការចង្អុល​បង្ហា​ញពី​លោក ឧត្ដម​សេនីយ៍ទោ ​ឡោ សុខា ស្នងការនគរ​បាលខេត្តមណ្ឌលគិរី លោកបានបញ្ជាឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទនៅទូទាំងខេត្ត។

តួយ៉ាងកាលពីរសៀលថ្ងៃទី ៣ ខែ​កក្កដា ឆ្នាំ​២០​២៤ កម្លាំងសមត្ថកិច្ចការិយាល័យ ប្រឆាំងគ្រឿង​ញៀន និងកម្លាំងការិយាល័យព្រហ្មទណ្ឌ បានសហការជា​មួយ និងកម្លាំងអធិការ​ដ្ឋាននគរបាល ស្រុកកែវ​សីមា បានចុះបង្ក្រាបករណីលួច ម៉ូតូ និងករ​ណី​ទទួល​ផលចោរកម្ម និងករណីរក្សាទុក និងប្រើ​ប្រាស់គ្រឿងញៀន ដោយខុស​ច្បាប់កាលពី ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២៤ នាវេលាម៉ោង ១៦និង ៣៣​នាទី នៅត្រង់ចំណុច ខារាអូខេ ៩៩​៩៩ ស្ថិត​នៅភូមិសែនអភិវឌ្ឍន៍ ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

ក្នុងនោះ កាលពីថ្ងៃទី២៩ ខែ​មិថុនា ឆ្នាំ២០២៤ កម្លាំងប៉ុស្ដិ៍នគរ​បាល​រដ្ឋស្រែខ្ទុមបានទទួលពាក្យបណ្តឹងពីឈ្មោះ សៀក ឆៃលាង ភេទប្រុស អាយុ ៣៩ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្ត​មណ្ឌលគិរី និងជនរង​គ្រោះ ទី២ មានឈ្មោះ ឡាយ ផានិត ភេទ​ប្រុស អាយុ ៣៦ឆ្នាំ ទីលំនៅបច្ចុប្បន្នស្ថិតនៅ ភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌល​គិរី ថាមានករណី ចោរ​លួច​(ម៉ូតូ)នៅពេលនោះកម្លាំងអធិ​ការដ្ឋាននគរ​បាលស្រុកកែវសីមា បានសហការជាមួ​យ​កម្លាំង ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រែខ្ទុម ចុះស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យរហូតដល់ ថ្ងៃទី១ ខែ​កក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៦​និង ៣៣នាទី កម្លាំងសមត្ថកិច្ចយើងបានចុះទៅដល់ទីតាំង KTV ៩៩៩៩ ស្ថិតនៅភូមិសែនអភិវឌ្ឍន៍ ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះនិងបានសហ​ការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រញ៉ូងសែនជ័យបាន ចុះទៅដល់ទីតាំង KTV៩៩៩៩​ហើយក៏បានធ្វើការចាប់ខ្លួនជន​សង្ស័យ​បាន ចំនួន ២នាក់ ដែលមាន​ឈ្មោះដូចខាងក្រោម ៖

ទី១/ឈ្មោះ លី ស្រឡស់ ភេទប្រុស អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាក​ដ រស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តម​ណ្ឌលគិរី បានធ្វើការពិនិត្យរកសាតធាតុញៀន ក្នុងទឹកម៉ូត្រ ជាលទ្ធផល វិជ្ជមាន​(+) ។

ទី២/ឈ្មោះ កូប មូសា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិចាម សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្ត​មណ្ឌលគិរី បានធ្វើការពិនិត្យរកសាតធាតុញៀនក្នុងទឹកម៉ូត្រ ជាលទ្ធផល វិជ្ជមាន(+)។

វត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យកបានរួមមាន ៖ ក្រាមពណ៌សថ្លា សង្ស័យ​ជាសារធាតុញៀន ចំនួន ១០ កញ្ចប់ ,ឧបករណ៍កែច្នៃសម្រាប់ជក់ថ្នាំញៀនមួយ​ចំនួន។ ហើយក៏បានយកជន​សង្ស័យខាងលើមកធ្វើការសាកសួរចម្លើយ ដោយ​សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿង​ញៀន ខេត្តមណ្ឌលគិរីនៅថ្ងៃខែឆ្នាំដដែលរហូតដល់វេលាម៉ោង ២២ និង ០០នាទីយប់។

លុះដល់ព្រឹកឡើង ថ្ងៃទី២ ខែកក្កដា ឆ្នាំ​២០២៤ បន្ទាប់ពីធ្វើការសាកសួរនិងស្ដាប់ចម្លើយ​ពីជន​សង្ស័​យ​ហើយក៏ក្តាប់បាននូវមុខសញ្ញានៃអ្នក ទទួលផលចោរកម្ម និង មុខស​ញ្ញាជួញដូរគ្រឿងញៀន នៅស្រុកស្នួល ខេត្ត​ក្រចេះ ។ លោក វរសេនីយ៍ឯក ហេង អ៊ួង អធិការ នៃអធិការដ្ឋាននគរបាល ស្រុកកែវសីមា បានសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តមណ្ឌលគិរីនិងបានធ្វើការ​ពន្លាតដែនដី ដោយសហការជាមួយកម្លាំង អធិការដ្ឋាននគរបា​ល ស្រុកស្នួលខេត្តក្រចេះ និងកំណត់បាននូវទីតាំងរួចមកកម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការចុះពិនិត្យនូវទីតាំង ចំនួន៤​ដែលពាក់ព័ន្ធ ទទួលផលចោរកម្ម៖

-ម្ចាស់ទីតាំងទី១​មានឈ្មោះ ហង្ស ហួច ភេទស្រី នៅចំណុច KVT ហង្ស​ជឺ ស្ថិតនៅភូមិ គ្រញ៉ូងសែនជ័យ ឃុំគ្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្ត​ក្រ​ចេះ។ ឃើញមានម៉ូតូ ចំនួន ៨គ្រឿង ហើយក្នុងនោះឃើញថា (ម៉ូតូ​១​គ្រឿង ម៉ាកឆ្លាម ពណ៌ទឹក​សមុទ្រ អត់ស្លាកលេខ) ជារបស់ជនសង្ស័យលួចយកទៅលក់។

-ម្ចាស់ទីតាំង ទី២មានឈ្មោះ ហង្ស ហួច ភេទស្រី នៅ​ចំណុចផ្សារកាបី មានឃើញ ម៉ូតូ ចំនួន ១៤​គ្រឿង ហើយក្នុងនោះឃើញថា មាន​(ម៉ូតូ១​គ្រឿង ម៉ាកឆ្លាម ពណ៌ស អត់ស្លាកលេខ) ជារបស់ជនសង្ស័យលួច យកទៅលក់ និងឃើញបំណែកក្បាំងម៉ូតូ ពណ៌ទឹក​សមុទ្រ មួយចំនួន​(ដែលបោះបំបែក ជារបស់ជនសង្ស័យ)។

-ទីតាំងទី៣ម្ចាស់ឈ្មោះ អ៊ុក ស្រីលាភ ភេទស្រី នៅចំណុច កំណរក្បាំងម៉ូតូ មានឃើញម៉ូតូចំនួន​២គ្រឿង ក្នុងនោះ (ម៉ូតូពណ៌ស អត់ស្លាកលេខ) ជារបស់ជនសង្ស័យលួចយកទៅលក់ និង( ម៉ូតូពណ៌ ទឹកសមុទ្រអត់ក្បាំង អត់ស្លាកលេខ) ១​គ្រឿងទៀត ជារបស់ជនសង្ស័យលួចយកទៅលក់។

-ទីតាំង ទី៤ម្ចាស់ឈ្មោះ អ៊ុក ស្រីលាភ ភេទស្រី នៅចំណុចមុខមណ្ឌលសុខ​ភាព គ្រញ៉ូងសែនជ័យ ឃើញមានម៉ូតូ ចំនួន ១៦គ្រឿង និងក្បាំងម៉ូតូជាច្រើន។

ក្នុងករណីខាងលើនេះបច្ចុប្ប​ន្ន​ ត្រូវបានញែកចេញជា ២ករណី ៖ ទី១. ករណីចោរ​កម្ម​លួច និងទទួល​ផល​ចោរកម្ម ព្រមទាំងជនសង្ស័យ និងវត្ថុតាងម៉ូតូខាងលើផែនព្រហ្មទណ្ឌ កសាងសុំណុំរឿង , ទី២. ករណីរក្សាទុកនិងវត្ថុតាងថ្នាំញៀន កម្លាំងជំនាញការិយា​ល័យ​ប្រឆាំងគ្រឿងញៀន កសាងសុំណុំរឿង ។ បច្ចុប្បន្នកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន , កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល និងកម្លាំងជំនាញទាំង ២ នៃអធិការដ្ឋាននគរបាល ស្រុកកែវសីមា កំពុងកសាងសុំណុំរឿងចាត់ការតាមនីតិវិធី៕


Telegram