ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បន្តឧបត្ថម្ភថវិកា២លានរៀលលើកទឹកចិត្តដល់កម្លាំងខណ្ឌ៧មករា បង្រ្កាបបានចោរឆក់០៣នាក់ ដែលធ្លាប់ឆក់០៨ករណី និងធ្លាប់ជាប់គុកថែមទៀត!
សន្តិសុខសង្គម
50

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បន្តឧបត្ថម្ភថវិកា២លានរៀលលើកទឹកចិត្តដល់កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាដែលបានបង្រ្កាបជនសង្ស័យ០៣នាក់ឆក់ទូរស័ព្ទ!

សូមបញ្ជាក់ថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាកដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១និង៤៥នាទីរសៀល បានបង្ក្រាបជនសង្ស័យ០៣នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃប្រជាពលរដ្ឋនៅចំណុចមុខស្តាតអូឡាំពិក ស្ថិតក្នុងភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ជនសង្ស័យ ០៣នាក់ មានឈ្មោះដូចខាងក្រោម ៖

១-ហោ វណ្ណ ហៅ ពេជ្រ ភេទប្រុស អាយុ ១៧ឆ្នាំ ។

២-សុខ ខេង ហៅ ហេង ភេទប្រុស អាយុ ១៨ឆ្នាំ ។

៣-មាស សុវណ្ណរ័ត្ន ភេទប្រុស អាយុ ១៨ឆ្នាំ ។

ក្នុងនោះ ជនសង្ស័យទាំង០៣នាក់ខាងលើ ជាមុខសញ្ញាចាស់ (ធ្លាប់ជាប់ពន្ធនាគារ) និងបានធ្វើសកម្មភាពឆក់ចំនួន ០៨ករណី ៖

- ៧មករា ០៣ ករណី

- ⁠ដូនពេញ ០១ ករណី

- ⁠ទួលគោក ០២ ករណី

- ⁠ចំការមន ០១ ករណី

- ⁠ឬស្សីកែវ ០១ ករណី ។

រង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការ វត្ថុតាងដកហូតបានរួមមាន ៖

- ទូរស័ព្ទដៃចំនួន ០៤ គ្រឿង

- ⁠Ipad ០១ គ្រឿង

- ⁠ម៉ូតូ ០២ គ្រឿង (មធ្យោបាយធ្វើសកម្មភាព) ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ដើម្បីអនុវត្តតាមនិតិវិធី៕ នុច


Telegram