ថ្មីទៀតហើយ! ស្រីសោះ ស៊កបុង័តោជាប់ចង្កេះខោ ១ទៀតកាន់ជាប់នឹងដៃ រាំបង្ហោះតាមStory Fb ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញហើយ!
ខេត្តកំពត ៖ មួយករណីទៀតហើយ ថាប្រុសទៅ សម្ញ៉ែងកាំបិតបុង័តោបង្អួតភាពឡូយ ចុះនេះជាស្រី ស៊កកាំបិតបុង័តោជាប់ចង្កេះខោខាងក្រោយ ១ទៀតកាន់ជាប់នឹងដៃ រាំបង្ហោះតាមStory Fb ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន យកមកកាន់ អធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ដើម្បីសាកសួរ ។
ក្នុងនោះយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ហោះនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះថា « ឱកាសមានតែម្តងទេ មិនមានជាលើកទីពីរទេ ! លើកនេះអប់រំនៅអធិការស្រុក បើមានលើកទីពីរកន្លែងអប់រំគឺនៅកន្លែងផ្សេង បើមិនជឿសាកបាន ។ 11.06.25» ៕
_copy.jpg?1749641310)
.jpg?1749641315)
.jpg?1749641317)

