រាជធានីភ្នំពេញ ៖នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនក្មេងទំនើង០៥នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់ (ដាវកែច្នៃ) នៅចំណុចភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ នេះបើយោងតាមផេកផ្លូវការរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់រួមមាន ៖
១. ឈ្មោះ សាន ដាវុន ភេទប្រុស មុខរបរសន្តិសុខ។
២. ឈ្មោះ យ៉ាន មៀក ភេទប្រុស មុខរបរ កម្មករ ។
៣. ឈ្មោះ ម៉េង ម៉ៅ ភេទប្រុស មុខរបរ កម្មករ។
ទាំង០៣នាក់ ស្នាក់នៅភូមិប៉ប្រកត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
៤. ឈ្មោះ សម្បត្តិ ចរិយា ភេទប្រុស មុខរបរកម្មកររោងចក្រ។
៥. ឈ្មោះ ចក់ ម៉េងហ៊ង ភេទប្រុស មុខរបរ រោងចក្រ ។
ទាំង០២នាក់ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នក្មេងទំនើងខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

