ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម នៅក្នុងក្រុងសំពៅពូន ត្រូវសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបានដកហូតថ្នាំញៀនចំនួន២០កញ្ជប់ធំតូច ។
ប្រតិបត្តិការបង្ក្រាបនេះដែលបានធ្វើទ្បើងកាលពីវេលាម៉ោង០៤ និង ០០នាទីល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ ចំណុចក្រោយផ្ទះជនសង្ស័យ(ស្ពានទី៥៩)ហៅស្ពានព្រែកនូ នៅត្រើយខាងជើង ស្ថិតនៅក្នុងភូមិព្រែកតាមេម សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ ផា ណា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិព្រែកតាមេម សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល ។
ក្នុងនោះដកហូតវត្ថុតាង៖
១ ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន២០កញ្ជប់( ធំចំនួន០២កញ្ចប់ និងតូច១៨កញ្ចប់ )មានទម្ងន់សរុប(៣០,២៨ ក្រាម)
២ ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកសាំសុងSAMSUNG
៣ សម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន ។
លោកបានបន្តឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីកម្មវិធី (APP NODRUG) អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន~លេខរបាយការណ៍ ១១៧០ ថានៅចំណុចស្ពានលេខ៥៩ ហៅ(ស្ពានព្រែកនូ) នៅត្រើយខាងជើង ស្ថិតនៅក្នុងភូមិព្រែកតាមេម សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន មានការចែកចាយនិងជួញដូរគ្រឿងញៀនយ៉ាងគគ្រឹកគគ្រេង ។ ក្រោយពីទទួលបានព័ត៌មានភ្លាមៗកម្លាំងផ្នែកជំនាញបានសហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកស្ដី ធ្វើការស្រាវជ្រាវរហូតឆ្មក់ចូលទៅបង្រ្កាប ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ផា ណា កំពុងតែធ្វើសកម្មភាពជួញដូរគ្រឿងញៀន ពេលនោះកម្លាំងសមត្ថកិច្ចយើង ឆែកឆេររកឃើញថ្នាំញៀនចំនួន២០កញ្ជប់ ( ធំចំនួន០២កញ្ចប់និងតូច១៨កញ្ចប់ ) និងសម្ភារៈវេចខ្ចប់គ្រឿងញៀនចំនួន រួចមកកម្លាំងផ្នែកជំនាញបាននាំខ្លួនជនសង្ស័យ និងវត្ថុងតាងមកអធិការដ្ឋាននគរបាលក្រុងសំពៅពូនដើម្បីសួរនាំបន្ថែម ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថាគ្រឿងញៀនចំនួន ២០កញ្ចប់ និងសម្ភារៈវេចខ្ចប់គ្រឿងញៀននេះគឺជារបស់ខ្លួនពិតប្រាកដមែន ដែលខ្លួនបានទិញពីឈ្មោះ ស្រេង ស្រេម ភេទប្រុស អាយុប្រហែល៥១ឆ្នាំ ស្នាក់នៅភូមិចាស់ សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្តាល ដើម្បីយកមករំលែកជាកញ្ចប់តូចៗទុកចែកចាយលក់បន្ត ។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំបញ្ចូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីផ្លូវច្បាប់៕ នុច
_copy.jpg?1749642603)
_copy.jpg?1749642608)



.jpg?1749642663)


