នគរបាលស្រុកសំពៅលូនអនុវត្តដីកាចា...ប់ខ្លួនពិរុទ្ធជនម្នាក់តាមអំណាចតុលាការ ក្នុងករណីបទលួ...ច
សន្តិសុខសង្គម
82

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោក ឧត្តមសេនីយ៍ ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន និងកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៣៥ ដកបចខ/២៤ របស់លោក ទុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ ឆុំ ឈឿត ហៅឡី ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅស្នាក់បណ្តោះអាសន្នភូមិប្រឡាយប្រាក់ ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង ពីបទអំពើលួច (ម៉ូតូ,ប្រាក់ និងគ្រឿងអលង្ការ) កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៦និង០០នាទី ប្រព្រឹត្តនៅចំណុចក្រុទី០៤ ភូមិប្រឡាយប្រាក់ ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

កម្លាំងសមត្ថិច្ចបានធ្វើការដកហូតសម្ភារៈវត្ថុតាងមួយចំនួនរួមមាន ៖ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ស្លាកលេខ 1W-7080 បាត់ដំបង ចំនួន០១គ្រឿង, ទូរសព័្ទដៃម៉ាក VIVO Y15S ពណ៌ផៃ្ទមេឃ ចំនួន០១ គ្រឿង, ខ្សែរកលោហៈធាតុពណ៌ទង់ដែង ចំនួន០២ខ្សែរ, ក្រវិលលោហៈធាតុពណ៌ទង់ដែង ចំនួន០២គូរ, ចិញ្ចៀនលោហៈធាតុពណ៌ទង់ដែង ចំនួន០១វង់ ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕


Telegram