បន្ទាប់ពីទទួលបានព័ត៌មានពីបណ្តាញសង្គមមានករណីក្មេងទំនើងបង្ហោះម៉ូតូ នៅលើដងផ្លូវម្តុំស្រែស្ពៃ ទៅផ្សារអូរាំឪ ភ្លាមកងកម្លាំងនគរបាលចុះស្រាវជ្រាវភ្លាមនិងឃាត់បាន...
សន្តិសុខសង្គម
146

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងជំនាញព្រហ្មទណ្ឌ​ ជំនាញ​ប្រឆាំង​គ្រឿងញៀន​ ​ជំនាញ​ផែន​​សនិ្តសុខ​ បាន​សហការជាមួយ​ កម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋ​​បាលព្រះធាតុ​ ប៉ុស្តិ៍​នគរបាលរដ្ឋបាល​ទួលសូភី​ ប៉ុស្ដិ៍​នគរបាលរដ្ឋបាលគង​ជ័យ​ និង​ ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​អំពិល​តា​ពក​ បានចុះធ្វើការស្រាវជ្រាវ​ លេី​ករណីក្មេង​បង្ហាះ​ម៉ូតូ​​ ចំនួន​០៦នាក់​​ មានម៉ូតូចំនួន​០៤គ្រឿង​ ដែល​បាន​បង្ហាះ​ម៉ូតូ​ លើផ្លូវសាធារណៈ ននៅចំណុច​ខាង​ត្បូង​ភូមិ​៧៣​ ឃុំ​ទួលសូភី​ ស្រុក​អូររាំងឪ​ ខេត្ត​ត្បូង​ឃ្មុំ​ កកាលពី​ថ្ងៃ​ ០៥​ខែ​ កក្កដា​ ឆ្នាំ​២០២៤​ វេលា​ម៉ោង​១៥:៤០នាទី​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ថតបាន​ពីក្នុងរថយន្ត ហើយ​បានយកទៅផុសនៅ​លើ​បណ្ដាញ​សង្គម​ហ្វេសបុក​ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំង​សមត្ថកិច្ច​យេីង​ បបានចុះ​ស្រាវ​ជ្រាវ​ កំណត់​មុខ​សញ្ញា​បបានចំនួន​ ០៦នាក់​ នាំមកកាន់​ អធិការ​ដ្ឋាន​នគរបាល​ស្រុក​អូររាំងឪ​ដេីម្បីសួរនាំ​ ។

ក្រោយពីបានធ្វើការសួរនាំរួចមក សមត្ថកិច្ចយើងបានធ្វើកិច្ចសន្យា និងអនុវត្តវិធានការអប់រំកែប្រែ នៅចំពោះមុខឪពុកម្ដាយ អាណាព្យាបាល និង បាន​ឲ្យធ្វើ​ការសំអាត​បរិស្ថាន​ នៅបរិវេណ អធិការដ្ឋាននគរបាលស្រុកអូររាំងឪ ។ និងបានធ្វើកិច្ចសន្យាមិនឲ្យប្រព្រឹត្តទង្វើបែបនេះ ទៅថ្ងៃក្រោយទៀត ត្រូវខិតខំកែប្រែកសាងខ្លួនឲ្យក្លាយជា មនុស្សល្អ ជាទីស្រឡាញ់របស់គ្រួសារ និងសង្គមជាតិ ។

ក្រោយពីបានធ្វើកិច្ចសន្យាអប់រំកែប្រែរួចសមត្ថកិច្ចយើង បានប្រគល់ក្មេងទំនើងទាំង០៦នាក់ ជូនទៅឪពុកម្ដាយ អាណាព្យាបាល យកត្រឡប់ទៅលំនៅឋានប្រកបមុខរបររកស៊ីជាធម្មតាវិញ។

សូមអរគុណដល់សាធារណៈជន ដែលបានផ្តល់ព័ត៌មាន ដើម្បីជួយឲ្យសមត្ថកិច្ចយើង ងាយស្រួលក្នុងការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបយកមកអប់រំ ក្មេងទំនើងខាងលើ ៕


Telegram