ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន និងមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនបានសហការគ្នាជាមួយលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញនាយកដ្ឋាន ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានលោក វរសេនីយ៍ទោ ប៊ុត សុីម៉េង ជានាយការិយាល័យ បានការធ្វេីការឃាត់ខ្លួនជនសង្ស័យ
នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០២៖៥០នាទីទាបភ្លឺ ត្រង់ចំណុចផ្ទះសំណាក់យីហោ ដូងមាសថ្មី ផ្លូវលេខ០៣ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ បានចំនួន៤នាក់ មានឈ្មោះ៖
*ទី១៖ឈ្មោះ ថៃ បញ្ញា ហៅ ភុច ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ
*ទី២៖ឈ្មោះ ស៊ី សុភ័ក្រ ហៅ តេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ
*ទី៣៖ឈ្មោះ រ៉េត វិរះ ហៅ ឆ្កែ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ
*ទី៤៖ឈ្មោះ យ៉ាន់ ឧត្តម ហៅ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ។
ពួកគេបានធ្វេីសកម្មភាព៖
*លេីកទី១៖នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៥៖៣០នាទី បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច នៅមុខការ៉ាស់សាំងភីធីធី ផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
*លេីកទី២៖នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ វរលាម៉ោង១៦៖១០នាទី បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃបានសំរេចនៅចំណុចមុខការដ្ឋានសំណង់បូរីធីអេចរ៉េស៊ីដិន ផ្លូវបេតុង ភូមិធម្មត្រ័យ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំេពញ។
*លេីកទី៣.៖នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ វរលាម៉ោង១៤៖១០នាទី បានធ្វេីសកម្មភាពឆក់កាបូបស្ពាយបានសំរេចនៅចំណុចបណ្តោយ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង១ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំេពញ។
*លេីកទី៤៖នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ វរលាម៉ោង១៧៖៥០នាទី បានធ្វេីសកម្មភាពឆក់កាបូបស្ពាយបានសំរេចតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំេពញ។
សំភារះដកហូតរួមមាន៖ ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HI-3204(របស់ជនសង្ស័យ) និងម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1KS-5724(របស់ជនសង្ស័យ)។
បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងខាងលេី ការិយាល័យកំពុង កសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕