ក្រោយពីមានការលើកឡើងតាមបណ្តាញសង្គមថា ក្នុងនាមពួកខ្ញុំអ្នកជាកូនអ្នកស្រុកស្អាង នៅពេលដែលខ្ញុំបានលឺដំណឹងថា ទីងមោងទាំងអស់នៅក្នុងវត្ត ទូទាំងខេត្តកណ្តាលត្រូវបិទ ពួកខ្ញុំពិតជាសោកស្តាយជាខ្លាំង នឹងសំទោសជាខ្លាំងចំពោះជីដូនជីតាដែលពួកខ្ញុំមិនអាចធ្វើអ្វីបានដើម្បីថែរវប្បធម៌មួយនេះបានបើអាចសុំថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមយោគយល់ដល់ពួកខ្ញុំជាកូនអ្នកខេត្តកណ្តាលផងចុះ ដែលថែរវប្បធម៌មួយនេះផងចុះបើតាមលខ្ខណៈរបស់ពួកខ្ញុំ ក្នុងមួយវត្ត (ក្នុងមួយវត្តអនុញ្ញាត អោយហែរ15ទៅ16 ទីងមោងចុះ) ក្នុង1ឆ្នាំសុំតែ3ថ្ងៃ ចំពោះការហែរទៅចុះ ។
ក្រោយពីមានការលើកឡើងរឿងបិទមិនអោយហែរទីងមោងលោកគួច ចំរើន អភិបាលខេត្តកណ្តាលដែលទើបមកកាន់តំណែងថ្មីនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤មិនបង្អង់យូបានលើកឡើងនៅក្នុងផេកផ្លូវការរបស់លោកថា
ខ្ញុំបានឃើញការផ្សព្វផ្សាយ អំពី ទីងមោង ថាត្រូវបានបិទ ។
ខ្ញុំសូមបញ្ជាក់ថា ពុំមានការបិទទេ ហើយស្នើសុំ អោយរៀបចំ ដោយមានសណ្តាប់ធ្នាប់ល្អ រក្សាបាន គុណតម្លៃសិល្បៈវប្បធម៌ខ្មែរយើង ។
ខ្ញុំនឹងជួប ជាមួយបងប្អូនផ្ទាល់ នៅពេលខាងមុខ