ក្រសួងមហាផ្ទៃ សម្រេចប្រគល់ភារកិច្ចជូន រដ្ឋលេខាធិការ ចំនួន៤រូប ដើម្បីជួយរដ្ឋមន្ត្រី
ព័ត៌មានជាតិ
205

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្ដីសម្រេចប្រគល់ភារកិច្ចជូន រដ្ឋលេខាធិការ ចំនួន៤រូប ដើម្បីជួយរដ្ឋមន្ត្រី ដូចខាងក្រោម៖

១- ឯកឧត្តម គង់ សោភ័ណ្ឌ ទទួលជួយរដ្ឋមន្រ្តី លើការងារអគ្គលេខាធិការដ្ឋាន។

២- ឯកឧត្តម ងួន រតនៈ ទទួលជួយរដ្ឋមន្រ្តី លើការងារប្រឆាំងការជួញដូរមនុស្ស។

៣- ឯកឧត្តម អ៊ូច ភា និងឯកឧត្តម ស្វាយ សំអ៊ាង ទទួលជួយរដ្ឋមន្រ្តី លើការងារលេខាធិការដ្ឋាន អនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ៕


Telegram