ថ្មីចេស! សង្ស័យដាច់លុយជិះម៉ូតូឌុបគ្នាមកលួ./...ចស្រាបៀរចំនួន២ កេស សមត្ថកិច្ចប្រកាសឲ្យសមីខ្លួន យកស្រាបៀរមកប្រគល់ឲ្យម្ចាស់គេវិញ
ខេត្តកណ្តាល ៖ យុវជន២នាក់ សង្ស័យដាច់លុយ ជិះម៉ូតូឌុបគ្នាមកលួចស្រាបៀរចំនួន២ កេស រួចរត់គេចខ្លួនបាត់ស្រមោល ខណៈដែលសមត្ថកិច្ចក្រុងតាខ្មៅប្រកាសឲ្យសមីខ្លួន យកស្រាបៀរមកប្រគល់ឲ្យម្ចាស់គេវិញ ។
ហេតុការណ៍នេះបើតាមកាមេរ៉ាសុវត្ថិភាពបង្ហាញឲ្យឃើញថា បានកើតឡើងនៅវេលាម៉ោងជាង ២រសៀលថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៥ ចំណុចផ្ទះលក់ចាប់ហួយមួយកន្លែង នៅភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា បើសាមីខ្លួនបានឃើញហើយ សូមយកប្រគល់ស្រាបៀរមកប្រគល់ជូនម្ចាស់គេវិញទៅ ផ្ទះលក់ចាប់ហួយនៅភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ បើបងប្អូនស្គាល់ប្អូនទាំងពីរនាក់ដូចក្នុងវីដេអូ នេះ សូមផ្តល់ដំណឹងដល់សម្ថតកិច្ចផង !
តាខ្មៅ ៕




