ខេត្តកណ្តាល៖ ជាងប៉ះកង់រថយន្តម្នាក់ ត្រូវបានស្លាប់ ក្រោយសប់កង់រថយន្តលើសគីឡូ ផ្ទុះយ៉ាន ខ្ទាតមកបំបុកក្បាលពេញទំហឹង ផ្អើលពលរដ្ឋ និង សមត្ថកិច្ច ។
ហេតុការណ៍នេះដែលបានកើតទ្បើង កាលពីវេលាម៉ោង ១១ ព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ចំណុចស្ពានលេខ៧៤ តាមបណ្តោយផ្លូវជាតិលេខ២១ ស្ថិតនៅភូមិកប៉ាលគឿង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ។
សពជនរងគ្រោះមានឈ្មោះ គឹម សេង គឹមសួ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ (ប៉ះកង់រថយន្ត) ទីលំនៅភូមិកប៉ាល់គឿង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ។
បើយោងតាមយោងតាមប្រភពព័ត៌មានពី អ្នកបើកបររថយន្តបាញ់សុីម៉ង់ របស់ក្រុមហ៊ុនមួយកន្លែង បានឱ្យដឹងថាដឹងថា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១១ និង ០០នាទីព្រឹក រូបគាត់បានបើកបររថយន្ត SCANJA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 5A -3940(ឡានបាញ់សុីម៉ង់) បានបែកកង់មុខ ផ្នែកខាងឆ្វេងនៃរថយន្ត ។ ភ្លាមៗនោះរូបគាត់ ក៏បានបើករថយន្តដើម្បីរកជាងប៉ះកង់ លុះមកដល់ចំណុចទីតាំងកើតហេតុខាងលើ ក៏ បានឃើញទីតាំងជាងប៉ះកង់រថយន្ត នៅពេលនោះជនរងគ្រោះជាជាងប៉ះកង់រថយន្ត ជនរងគ្រោះក៏បានដើរទៅដោះកង់រថយន្តចេញ រួចរៀបចំប៉ះជាធម្មតា ។ ខណៈជនរងគ្រោះប៉ះកង់រួចរាល់ហើយ ជនរងគ្រោះក៏ចាប់ផ្ដើមបញ្ចូលខ្យល់ ស្រាប់តែផ្ទុះបណ្តាល យ៉ានរថយន្ត បោកត្រូវក្បាលធ្លាយខួរស្លាប់ភ្លាមៗតែម្តង ។ស្របពេលនោះក្រុមគ្រួសារជនរងគ្រោះក៏បានចេញមកមើល ឃើញថាជនរងគ្រោះបានស្លាប់ទៅហើយ ក៏ប្រញាប់រាយការណ៍ជូន សមត្ថកិច្ចមកចុះធ្វើកំណត់ហេតុតែម្ដង ។
បើយោងតាមការពិនិត្យ ពីសមត្ថកិច្ចជំនាញផ្នែកបច្ចេក និងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ជនរងគ្រោះស្លាប់ ដោយសារសប់កង់រថយន្តលើសគីឡូ បណ្តាលឱ្យផ្ទុះឱ្យស្លាប់ ពិតប្រាកដមែន ។
បច្ចុប្បន្នរថយន្តខាងលើត្រូវបានកម្លាំងនគរបាលជំនាញក្រុងសំពៅពូនប្រគល់ឲ្យម្ចាស់វិញ ។ ចំណែកសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕










