បង្ហោះម៉ូតូណាមិនបង្ហោះ មកបង្ហោះនៅខេត្តកំពតសុទ្ធតែCamera សុវត្ថិភាព មានអីស្ពៃម៉ូតសក់សៅលីងសែងម៉ូតូជុំវិញដងទង់ជាតិ
សន្តិសុខសង្គម
106

យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា ប្អូនអើយៗ នៅខេត្តកំពត តាមបណ្តាក្រុងស្រុកទាំង ០៩ នៅតាមគោលដៅសំខាន់ៗ សុទ្ធតែបំពាក់នូវ Camera សុវត្ថិភាព ហេតុអ្វីគ្រាន់តែមកដើរលេងអោយសប្បាយដូចបងប្អូនដ៏ទៃទៀតមិនបាន ! ចាំបាច់មកបង្ហោះម៉ូតូតាមផ្លូវសាធារណៈដែលធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ និងអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកធ្វើដំណើរផ្សេងទៀតដែលធ្វើដំណើរនៅលើដងផ្លូវជាមួយគ្នានោះដែរ ។

តួយ៉ាងនៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ . អធិការដ្ឋាននគរបាលស្រុកជុំគីរី បានបង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូនៅលើផ្លូវជាតិលេខ ៤១ ៕


Telegram