ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក ដួង តារា ពីរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី តាមសំណើទូលថ្វាយរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
គួរបញ្ជាក់ថា លោក ដួង តារា គឺជាអតីតមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងជា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។នៅថ្ងៃទី ១១ តុលាកន្លងទៅ លោកត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួន ហើយបានបញ្ជូនទៅកាន់តុលាការ។
ជាការកត់សម្គាល់ នៅរយៈពេលចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការក្តៅជាច្រើន ដកតំណែង ឬ បណ្តេញចេញពីក្របខណ្ឌ ចំពោះមន្ត្រីរូបណាដែលពាក់ព័ន្ធរឿង អាស្រូវ អំពើឆបោក មួយចំនួន។តាមរយៈវិធានការនេះ ទទួលបានសាទរជាច្រើនពីមហាជន ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ៕