Breaking News! អង្គភាព ACU ឃា./ត់ខ្លួន លោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម
សន្តិសុខសង្គម
259

លោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯមត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន ក្រោយពីសូកលុយចំនួន៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ទៅលោក លី សាម៉េត ដើម្បីរត់ការទៅកាន់តំណែងជាអភិបាលក្រុងអរិយក្សត្រ។

ក្រោយឃាត់ខ្លួន អង្គភាពប្រឆាំងអំពើពុករលួយបានបន្តនីតិវិធីនានា រួចនឹងបញ្ជូនលោក កន សុខកាយ ទៅកាន់តុលាការនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា នេះ។

គួរឱ្យដឹងថា លោក កន សុខកាយ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តែងតាំងជាអភិបាលស្រុកល្វាឯម កាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២០ កាន់តំណែងជាង៤ឆ្នាំ លោក កន សុខកាយ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត ដកចេញពីតំណែងជាអភិបាលស្រុកល្វាឯម នៅថ្ងៃទី០៨ ខែតុលា ពាក់ព័ន្ធសូកលុយចំនួន៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ទៅលោក លី សាម៉េត ដើម្បីរត់ការទៅកាន់តំណែងជាអភិបាលក្រុងអរិយក្សត្រ៕ដោយ៖លីណា


Telegram