រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ លួចកាច់សោរម៉ូតូមិនបានសម្រេច ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្រាវជ្រាវឃាត់ខ្លួន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៧ និង៤០នាទីយប់ ស្ថិតនៅផ្លូវបេតុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យើងតាមរបាយការណ៍របស់សមត្ថកិច្ចបានឳ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពលួចកាច់សោរម៉ូតូមិនបានសម្រេច ប្រព្រឹត្តនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្លូវមេគង្គ១០០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ភ្លាមៗកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវ រហូតឈានទៅឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ កែវ សុវណ្ណនី ភេទប្រុស។
បច្ចុប្បន្នកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ៖លីណា