ក្រោយបែ./../កធ្លា./../យវីដេអូព្រះសង្ឃមួយអង្គគង់នៅវត្ត អរុណវតី សារសងជាមួយនារីម្នាក់បានបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងបណ្តាញសង្គម ពេលនេះថ្នាក់ដឹកនាំវត្តសម្រេចឳ្យសាមណេរនេះទៅស្រុកកំណើតវិញ (មានវីដេអូ)
សន្តិសុខសង្គម
241

រាជធានីភ្នំពេញ ៖ បើយោងតាមរបាយការណ៍របស់អាជ្ញាធរខណ្ឌពោធិសែនជ័យបានឱ្យដឹងថា ករណីព្រះសង្ឃមួយអង្គប៉ះពាល់ក្មេងស្រីម្នាក់នៅចំណុចស្រះទឹក ក្នុងវីដេអូមួយ ត្រូវបានបែកធ្លាយ និងបង្ហោះចែកចាយផ្អើលបណ្តាញសង្គម ព្រះអង្គមួយអង្គនោះជាសាមណេរ មានព្រះនាម ចន សីហា ព្រះជន្ម ១៨ឆ្នាំ ជាអតីតសាមណេរសិស្សវត្តជម្ពូវ័ន(ឈប់រៀន) គង់នៅវត្តអរុណវតី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងស្រុកកំណើតភូមិចំរើនផល ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។

ក្រោយពីបានទទួលព័ត៌មានពីវីដេអូខាងលើ ព្រះគ្រូចៅអធិការវត្ត និងថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ បាននិមន្តសាមណេរអង្គនោះមកសាកសួរ ក្រោយពីបានសាកសួរលោកក៏បានឆ្លើយសារភាពថា ព្រះអង្គពិតជាបានប្រព្រឹត្តដូចក្នុងវីដេអូ ប្រាកដមែន ហើយសូមទទួលកំហុស និងសូមនិមន្តចេញពីវត្ត អរុណវតី ទៅស្រុកកំណើតវិញ។

តាមពុទ្ធវិន័យសិក្ខាបទទី៣ របស់សាមណេរ តាមរូបភាពនៃវីដេអូ គឺមិនដល់ទោសនាសនង្គៈ (ផ្សឹក)ទេ គឺការពិន័យត្រឹមទណ្ឌកម្មមាន រែកទឹក ពុះអុស និងជម្រះស្មៅជាដើម។

ដោយយោងទៅលើពុទ្ធវិន័យថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ក៏អនុញ្ញាតឱ្យសាមណេរខាងលើនិមន្តទៅស្រុកកំណើតវិញ នៅមុនម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤៕



Telegram