តុលាការខេត្តកណ្ដាលសម្រេចឃុំ./..ខ្លួនស្រ្តីហ្វីលីពីន១២នាក់​ និងស្ត្រីខ្មែរម្នាក់ ក្នុងសំណុំរឿងពពោះជំនួស
សន្តិសុខសង្គម
48

តុលាការខេត្តកណ្ដាលសម្រេចឃុំខ្លួនស្រ្តីហ្វីលីពីន១២នាក់​ និងស្ត្រីខ្មែរម្នាក់ ក្នុងសំណុំរឿងពពោះជំនួស។ ការសម្រេចឃុំខ្លួនស្រ្តីហ្វីលីពីនចំនួន១២នាក់​ និងស្រ្តីខ្មែរម្នាក់នេះធ្វើឡើង ក្រោយតុលាការខេត្តកណ្ដាល​បើកសវនាការជាអសាធារណ:​ ចំនួន២ថ្ងៃ​ ពីថ្ងៃ២៨​ ខែវិច្ឆិកា ដល់២៩​ ខែវិច្ឆិកា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី២​ ខែធ្នូ ឆ្នាំ២០២៤។

តាមសេចក្ដីប្រកាសព័ត៌មានដដែល, ស្ត្រីហ្វីលីពីនចំនួន១២នាក់ ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ៤ឆ្នាំ​ ក្នុងម្នាក់ៗ តែអនុវត្តទោសក្នុងពន្ធនាគាររយ:ពេល២ឆ្នាំ ដោយទោសដែលនៅសល់ត្រូវព្យួរធម្មតាពីបទ​ «ប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់ឆ្លងដែន និងបទសមគំនិតក្នុងបទប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សឆ្លងដែន»។

ចំណែកស្ត្រីខ្មែរម្នាក់ ត្រូវប្ដូរបទចោទពីការ សមគំនិតក្នុងបទ ប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សឆ្លងដែន មកបទ «មិនប្ដឹងបរិហាបទឧក្រិដ្ឋ» ដែលជនជាប់ត្រូវជាប់ឃុំ ៦ខែ តែអនុវត្តទោស ១ខែ ១ថ្ងៃ ហើយទោសដែលនៅសល់ត្រូវព្យួរធម្មតា។ តាមតុលាការ, ការប្ដូរបទចោទលើស្ត្រីខ្មែរម្នាក់នេះ ក្រោយរកឃើញថា ស្ត្រីរូបនេះគ្រាន់ជាអ្នកសម្អាតផ្ទះ និងរៀបចំម្ហូបអាហារ ដើម្បីមើលថែស្ត្រីហ្វីលីពីន។

គួរជម្រាបជូនថា អាជ្ញាធរមានសមត្ថកិច្ចបានបំបែកសំបុកក្រុមស្ត្រីពពោះជំនួសខាងលើ នៅចំណុចបុរីវិមានភ្នំពេញ ស្ថិតនៅលើផ្លូវ៦A ឃុំព្រែកអញ្ចាញ​ ស្រុកមុខកំពូល ខេត្តកណ្ដាល។


Telegram