រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូម៉ាកឌ្រីមសង់ បុករថយន្តមួយគ្រឿងធ្វើដំណើរស្របទិសគ្នា ខណះពេលដែលបើកឆ្លងផ្លូវបណ្តាលអោយរងរបួសសន្លប់ស្ដូកស្ដឹង ត្រូវបានបព្ជាូនទៅមន្ទីពេទ្យភ្លាម ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១១ ព្រឹក ត្រូវនិងថ្ងៃទី ០៥ ខែធ្នូរ ឆ្នាំ២០២៤នេ ស្ថិតនៅផ្លូវលេខ ៥១៦ ជិតមណ្ឌលសុខភាព សង្កាត់បឹងកក់១ ខណ្ឌទួលគោក ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់អោយដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២៣ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1X-4879 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥១៦ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន លុះធ្វើដំណើរដល់ចំនុចកើតហេតុ ក៏ជិះម៉ូតូទៅបុករថយន្តមួយគ្រឿងម៉ាក NISAN NAVARA ពណ៍ទឹកប្រាក់ ពាក់ផ្លាកលេខ រដ្ឋ18 2-0168 ដែលបត់ឆ្លងផ្លូវចំពីចំហៀងខាងឆ្វេងរថយន្ត បណ្ដាលអោយដួលអូសជិត ៥ម៉ែត្រ រងរបួសសន្លប់ស្ដូកស្ដឹង ភ្លាមនោះបងប្អូនប្រជាពលរដ្ឋបានទាក់ទងទៅកាន់រថយន្តសាមុយដើម្បីធ្វើការដឹកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីពេទ្យ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ចំណុចកើតហេតុ បានធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញ់ចរាចរធ្វើការវាស់ែវង យករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕






