កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០៦៖២៥នាទីព្រឹក មានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកPCX ពណ៌ស មិនស្គាល់ផ្លាកលេខ បានធ្វើសកម្មភាពប្លន់ម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JT-1087 ពីជនរងគ្រោះនៅចំណុចសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំណត់បានទីតាំងផ្ទះរបស់ក្រុមជនសង្ស័យខាងលើ នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ប៉ុន្តែក្រុមជនសង្ស័យមិនមានខ្លួននៅទីនោះឡើយ។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបានរួមមាន ម៉ូតូម៉ាកហុងឌ្រីម (របស់ជនរងគ្រោះ), ម៉ូតូម៉ាក PCX ពណ៌ស, ផ្លាកលេខ រថយន្ត&ម៉ូតូ ជាច្រើនសន្លឹក, អាវុធវែកម៉ាក ម៉ាត់តាយ៉ែត ចំនួន១ដើម និងម្ស៉ៅក្រាមពណ៌ស ចំនួន៣កញ្ចប់ (សង្ស័យសារធាតុញៀន)។ កម្លាំងជំនាញបន្ដស្រាវជ្រាវស្វែងរកចាប់ខ្លួនក្រុមជនល្មើស៕
![](https://i.kh3.co/news/uploads/2025/1/10/media/large/93898/473111291_912320094414355_5127983826425919474_n.jpg?1736473480)
![](https://i.kh3.co/news/uploads/2025/1/10/media/large/93899/472988011_912320257747672_2453603425031894179_n.jpg?1736473494)
![](https://i.kh3.co/news/uploads/2025/1/10/media/large/93902/472996968_912320154414349_8980630814302509240_n.jpg?1736473496)
![](https://i.kh3.co/news/uploads/2025/1/10/media/large/93900/472998984_912320341080997_5875305831399240996_n.jpg?1736473495)
![](https://i.kh3.co/news/uploads/2025/1/10/media/large/93903/473005054_912320264414338_8847736991309399025_n.jpg?1736473496)
![](https://i.kh3.co/news/uploads/2025/1/10/media/large/93904/473010810_912320307747667_7561119244945886684_n.jpg?1736473497)
![](https://i.kh3.co/news/uploads/2025/1/10/media/large/93901/473013716_912320114414353_3845409740574199831_n.jpg?1736473496)
![](https://i.kh3.co/news/uploads/2025/1/10/media/large/93907/473026617_912320127747685_7945506050312163081_n.jpg?1736473498)
![](https://i.kh3.co/news/uploads/2025/1/10/media/large/93906/473069158_912320304414334_4250814978050145385_n.jpg?1736473497)
![](https://i.kh3.co/news/uploads/2025/1/10/media/large/93905/473078062_912320197747678_7732509302368755221_n.jpg?1736473498)
![](https://i.kh3.co/news/uploads/2025/1/10/media/large/93909/473079493_912320311081000_8400086117342785334_n.jpg?1736473499)
![](https://i.kh3.co/news/uploads/2025/1/10/media/large/93908/473080770_912320161081015_3027978540922493049_n.jpg?1736473500)
![](https://i.kh3.co/news/uploads/2025/1/10/media/large/93910/473238376_912320251081006_8185841767202134425_n.jpg?1736473500)
![Telegram](/assets/telegram-4aefb46bfcff56cd1c0a7a3815c20a3d6185c8614851a036bec38f627c893ac8.jpg)