សេចក្តីបដិសេធ
សូមជម្រាបជូនសាធារណៈជន និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ដោយសារថ្មីៗនេះមានជនអនាមិក
បានយកឡូហ្គូ ក៏ដូចជាស្លាកសញ្ញារបស់អង្គភាពសារព័ត៌មាន ធីវីអេហ្វប៊ី (TVFB) ទៅធ្វើសកម្មភាព
ទុច្ចរិត
សេចក្តីបដិសេធ
សូមជម្រាបជូនសាធារណៈជន និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ដោយសារថ្មីៗនេះមានជនអនាមិក
បានយកឡូហ្គូ ក៏ដូចជាស្លាកសញ្ញារបស់អង្គភាពសារព័ត៌មាន ធីវីអេហ្វប៊ី (TVFB) ទៅធ្វើសកម្មភាព
ទុច្ចរិត អង្គភាពសូមធ្វើការបដិសេធទាំងស្រុងចំពោះឆាណែលតេលេក្រាមដែលមានឈ្មោះ
TVFBcambodia24 និងTVFBតាមដាន២៤ម៉ោង អង្គភាពសូមមិនទទួលខុសត្រូវនូវរាល់សកម្មភាព
បង្ហោះផ្សាយក្រៅពីឆាណែលតេលេក្រាមផ្លូវការរបស់អង្គភាពTVFB ដូចបានបង្ហាញខាងក្រោមនេះ៖
https://t.me/tvfbnews24h ដែលមានចំនួនអ្នកចូលរួម ២០០,០០០នាក់ ។
អង្គភាពTVFBសូមអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ស្វែងរកជនអនាមិក
ដែលបានក្លែងបន្លំឆាណែលតេលេក្រាម ប្រើជាប្រយោជន៍ផ្សេងៗដោយខុសច្បាប់ដើម្បីយកមក
ផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ។