ខេត្តបាត់ដំបង៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង មានកិត្តិយសសូម គោរពជម្រាបជូន សាធារណជនបានជ្រាបថា នៅថ្ងៃទី១៤ខែ មករា ឆ្នាំ២ ០២៥ នេះម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ហេង ហៃផេង បានសរ សេ រ បង្ហោះក្នុងគណនីរបស់ខ្លួន ពីករ ណីបាត់កូនរបស់គាត់ដែលជា សិ ស្ស រៀននៅ(សាលាគថ្លង់) សម្រាប់ ក្មេងដែលមានបញ្ហាខាងស្មារតីស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុង បាត់ដំបង ។
ទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង បានបញ្ជាដល់សមត្ថកិច្ចក្នុងផែនជំ នាញ និងអង្គភាពពាក់ព័ន្ធ ធ្វេីការស្រាបជ្រាវជាបន្ទាន់ លេីករណីនេះ ក្នុងនោះបានធ្វេីការសាកសួរស្រាវ ជ្រាវព័ត៌មានពី អាណាព្យាបាលនិងពីអ្នកនៅទីកន្លែងដែល ក្មេងខាងលេី មានវត្តមានមុនពេលកេីតហេតុ។
នៅម៉ោង១៦និង០៧នាទីនេះសមត្ថកិច្ចបានសហការជាមួយអាណាព្យាបាលនិងអ្នកពាក់ព័ន្ធពិនិត្យ មេីល នៅចំណុចទឹកស្ទឹងសង្កែ ដែលអាចមានការសង័្សយអំពី បញ្ហា នេះ ហេីយរហូតវេលាម៉ោង១៦ និង៣០នាទី នេះ ក្មេងដែលសង័្សយថា បាត់នោះត្រូវបានរកឃេីញ ហេីយ នៅក្នុងទឹកស្ទឹងសង្កែ តែជាអកុសល ក្មេងប្រុសរូបនេះបានបាត់បង់ជីវិតទៅហេីយ ដែលខណ:នេះសូមចូលរួមរំលែកនូវមរណទុក្ខចំពោះក្រុមគ្រួសារសព។
ទន្ទឹមនឹងបញ្ហាមួយនេះ ក៏បានកត់ សម្គាល់ឃើញមានការផ្សព្វផ្សាយនិងចែករំលែកតាមបណ្តាញសង្គមយ៉ាងផុលផុស ពី ករណីបាត់ក្មេង ឬការសង័្សយនានា ដែលការផ្សព្វផ្សាយនោះមិនមានមូលដ្ឋានឱ្យពិត ប្រាកដនៅឡើយ ដែល ជាហែតុនាំបង្កឱ្យមាន ការភាន់ច្រឡំ ពីមជ្ឈដ្ឋាន មហាជនទូទៅ និងមានចំណែក ជាព័ត៌មានដែលមានចេតនាបំពុលបរិយា កាសសង្គមទៅវិញ។
ដូចបានជម្រាបជូនខាងលេី សូមសា ធារណជន មេត្តាជ្រាបជាព័ត៌ មាននិង បន្តចូលរួមសហការជាមួយសមត្ថកិច្ចជាបន្តទៀត។ ( ក្រុមការ ងារព័ត៌មាននិងប្រតិកម្មហ័ស)