សមត្ថកិច្ចបានឃាត់ក្រុមក្មេងទំនើងចំនួន៨នាក់កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៧ និង០៥នាទីល្ងាច មានករណីបង្ក្រាបក្មេងទំនើងនៅចំណុចលេីផ្លូវកៅស៊ូលេខ៥៥ ស្ថិតនៅភូមិអូរឬស្សី ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យចំនួន០២ក្រុម ខាងលើមានចំនួន២ក្រុម១ក្រុមមានគ្នាចំនួន០៣នាក់ មានដាវចំនួន០១ដេីម និង០១ក្រុមទៀត មានគ្នាចំនួន០៥នាក់ មានកាំបិតកកុកចំនួន០១ដេីម។
ករណីនេះ បានទាស់ពាក្យសម្តីគ្នាហេីយរេីសយកដុំថ្មគប់ទៅលេីគ្នាទៅវិញទៅមក ក្រោយមកបំរុង និងកាប់គ្នាប៉ុន្តែមិនបានកាប់គ្នានោះទេ ដោយសារសម្ថកិច្ចនគរបាលយេីងបានចុះទៅដល់ ជនសង្ស័យទាំង០២ក្រុមខាងលេី ក៏បាននាំគ្នារត់គេចអស់ទៅ។ លុះដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០៩ និង៣០នាទីព្រឹក សម្ថកិច្ចនគរបាលយេីងបានធ្វេីការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យជាក្មេងទំនេីងខាងលេីបានចំនួន០៨មានឈ្មោះដូចខាងក្រោមៈ
១-ឈ្មោះ កយ សីហា ភេទប្រុស អាយ១៧ឆ្នាំ រស់នៅ ភូមិទួលពង្រ ឃុំបាក់ចិញ្ចៀនស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
២-ឈ្មោះ សៀ វិសាល ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិតាសាស់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់
៣-ឈ្មោះ ខន សុវណ្ណារាជ ភេទប្រុស ១៦ឆ្នាំ រស់នៅភូមិតាសាស់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់
៤-ឈ្មោះ សេង ឧត្តមបញ្ញា ភេទប្រុស អាយុ១ ៦ឆ្នាំ រស់នៅភូមិអូរឬស្សី ឃុំបាក់ចិញ្ចៀនស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
៥-ឈ្មោះ ភឿន ឧត្ដម ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរឬស្សី ឃុំបាក់ចិញ្ចៀនស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
៦-ឈ្មោះ ស៊ុន រក្សា ភេទប្រុស អាយុ១៩ឆ្នាំ (ដៃមានកាន់កាំបិតកកុក) រស់នៅភូមិអូរឫស្សី ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ៧-ឈ្មោះ ឈន រ៉ាមេឃ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអន្លង់ប៉ែន ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
៨-ឈ្មោះ ថៃ អឿងចន្ទហ្វានីន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូររំចង់ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ
វត្ថុតាងដកហូតរួមមាន:
១-កាំបិតកកុក ផ្លែដែកដងដែក ប្រវែង១ម៉ែត្រ កន្លះតឹក ចំនួន០១ដេីម
២-ម៉ូតូចំនួន០១គ្រឿងម៉ាកវេវអាល់ហ្វា ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ស្លាកលេខ ពោធិ៍សាត់ 1N-9690
បច្ចុប្បន្នសម្ថកិច្ចយេីងកំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕



