ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីថ្ងៃទី ៣០ខែមករាឆ្នាំ២០២៥ មានគណនីហ្វេសប៊ុកឈ្មោះ អា ស្រស់ បានសរសេរបង្ហោះក្នុងគណនីរបស់ខ្លួនថា( អ្នកនៅភូមិភ្នំប្រាំពីរសូមប្រុងប្រយ័ត្នល្ងាចមិញមានអ្នកចាប់ក្មេង!)។
ឃេីញការផ្សព្វផ្សាយបែបនេះលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាឱ្យលោកវរសេនីយ៍ ទោ សំ វីរៈ អធិការនរបាលស្រុកភ្នំព្រឹកធ្វេីការស្រាវ ជ្រាវជាបន្ទាន់លេីបញ្ហានេះ។ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចបានចុះទៅដល់លំនៅដ្ឋានរបស់ម្ចាស់គណនីខាងលេី ដែល មានឈ្មោះឌឹម ចាន់រ៉ា ភេទស្រី អាយុ ៣២ ឆ្នាំរស់នៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង ក្នុងនោះ បានឆ្លេីយ សារភាពថា ខ្លឹមសារដែលគាត់បង្ហោះក្នុងគណនីរបស់គាត់នោះគឺជារឿងមិនពិតនោះទេ ។ ការពិតគាត់គ្រាន់តែលឺអ្នកភូមិនិយាយរឿងនេះក៏សរសេរបង្ហោះក្នុងគណនីរបស់ខ្លួន និងបាន បង្កឱ្យមានការភ្ញាក់ផ្អេីលពីអ្នកប្រេីប្រាស់បណ្តាញសង្គម។ ជាក់ស្តែងក្មេងប្រុសឈ្មោះគីម រតនៈ អាយុ០៥ឆ្នាំដេីរលែងជ្រុលម៉ោងពេលចូលផ្ទះវិញខ្លាចជីដូនស្តីបន្ទោសក៏និយាយកុហក់បែបនេះ ធ្វេីឱ្យមានការភ្ញាក់ផ្អេីលនៅក្នុងភូមិ។
ខណៈនេះម្ចាស់គណនីខាងលេីសូមធ្វេីការអភ័យទោស ចំពោះកំហុសឆ្គងរបស់គាត់ដែលបានផ្សព្វផ្សាយរឿងមិនពិត នាំបង្កឱ្យមានការភាន់ច្រឡំនិងប៉ះពាល់ដល់សន្តិសុខក្នុងសង្គមនិងបានសន្យាឈប់បន្តសកម្មភាពបែបនេះតទៅទៀត។ ដូចបានជម្រាបជូនខាងលេីសូមសាធារណជនអ្នកប្រេីប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាននិងកុំមានការភាន់ច្រឡំ ម៉្យាងក៏សូមស្នេីដល់អ្នកប្រេីប្រាស់បណ្តាញសង្គមសូមចូលរួមសហការជាមួយសមត្ថកិច្ច មុនធ្វេីការផ្សព្វផ្សាយរឿងរ៉ាវទាក់ទងសន្តិសុខ សណ្តាប់ធ្នាប់សង្គមចៀសវាងដូចករណីខាងលេី៕