ករណីអគ្គិភ័យឆា./....បឆេះហាងលក់កាហ្វេប្រជាពលរដ្ឋ០១ខ្នង នៅក្រុងបាត់ដំបង
សន្តិសុខសង្គម
69

ខេត្តបាត់ដំបង៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១២:១០នាទី នៅចំណុចភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យ កើតឡើងចំនួន ០១លើក បណ្តាលឲ្យឆេះហាងលក់កាហ្វេ ប្រជាពលរដ្ឋចំនួន ០១ខ្នង (ឆេះជាន់ទី១ ខូចខាតទាំងស្រុង) ទំហំ ០៤ម៉ែត្រ x ២០ម៉ែត្រ សង់អំពីបេតុងក្រោម កញ្ចក់លើ ប្រក់ស័ង្កសី របស់ជនរងគ្រោះឈ្មោះ យ៉ាន ចាន់ម៉ាប់ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ហាងកាហ្វេនេះ បិទទ្វារទុកចោល ០៣ឆ្នាំហើយ) ។ សម្ភារប្រើប្រាស់ខូចខាតនៅជាន់ទី១ ត្រូវភ្លើងឆេះអស់ទាំងស្រុង ។

សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ មូលហេតុដែលបង្កអោយមានអគ្គិភ័យ ។ គ្រោះអគ្គិភ័យនេះ មិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងឆ្លងទៅអ្នកជិតខាងឡើយ ។ ករណីនេះដែរកម្លាំងនគរបាលការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះ នៃស្នងការដ្ឋានខេត្តបាត់ដំបង បានចុះពន្លត់អគ្គិភ័យ នេះដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍ អគ្គិភ័យនេះបានទាំងស្រុង៕


Telegram