មកដឹងលំអិតជុំវិញករណីឧបទ្ទវហេតុធ្លា./....ក់ម៉ូទ័រដុំដែកស្ទូច លើផ្ទះប្រជាពលរដ្ឋ
រាជធានីភ្នំពេញ៖ យោងតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថានៅថ្ងៃទី៣១.០១.២០២៥ វេលាម៉ោង១៤.០០នាទី មានករណីបាក់ធ្លាក់ដងម៉ូទ័រដុំដែកស្ទូចលើផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មាន ៣ទីតាំង ។
+ជនរងគ្រោះ
១.ផ្ទះលេខ៤៥ ម្ចាស់ផ្ទះឈ្មោះ មាស ស្រីណាត ភេទស្រី អាយុ៤៥ឆ្នាំ ។
២.ផ្ទះជួល ម្ចាស់ឈ្មោះ ញ៉ែម ស្រីម៉ាច ភេទស្រី អាយុ៣៥ ។
៣.ផ្លូវបេតុង ភូមិអង្គ ។
ម្ចាស់ទីតាំង
-ឈ្មោះ លោកឧញ៉ា ឡុង ហួ មានទីលំនៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
+ឧបទវហេតុខាងលើ មិនមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះទេ ។
-ដោយមានការសម្របសម្រួល ពីគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ម្ចាស់ទីតាំងបានធ្វើការដោះស្រាយទទួលខុសត្រូវការខូចខាត និងមានការឯកភាព ពីភាគីរងគ្រោះ ព្រមទទួលសំណងដើម្បីបញ្ចប់រឿង៕