ស្លា./....../ប់ទៀតហើយនៅផ្លូវ៦០ម៉ែត្រយប់មិញ អ្នកបើករថយន្តមានកម្រិតជាតិអាល់កុលជាលទ្ធផលកម្រិត0.67mg/l
សន្តិសុខសង្គម
144

រាជធានីភ្នំពេញ៖ នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ វេលា​ម៉ោង​១៩.៣០នាទី ត្រង់ចំណុច លើផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូសណ្ដោងរ៉ឺម៉កបណ្ដាលឲ្យជនរងគ្រោះ០១នាក់ បើកម៉ូតូសណ្តោងរ៉ឺម៉កបានស្លា..ប់នៅកន្លែងកើតហេតុ ។

១-ភាគីរថយន្តម៉ាក ស្តារិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BW-9795 អ្នកបើកបរត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួននិងយកមកត្រួតពិនិត្យជាតិអាល់កុលជាលទ្ធផលកម្រិត0.67mg/l

-បច្ចុប្បន្ន: អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចជំនាញឃាត់បញ្ជូនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីសាកសួរ ចាត់ការតាមនីតិវិធី៕


Telegram