មកដឹងលំអិត!!! ជុំវិញករណីអគ្គិភ័យឆាបឆេះមីតណាយក្លឹប បង្កឡើងដោយជាងផ្សារដែកឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យមនុស្សចំនួន​ ២នាក់…ស្លា……..ប់​ នឹងរងរបួសធ្ង./..../ន់​ ៥នាក់នៅខណ្ឌដង្កោ​ (មានវីដេអូ)
សន្តិសុខសង្គម
660

រាជធានីភ្នំពេញ៖ ជាងផ្សារដែកឆ្លងចរន្តអគ្គិសនីបង្ករជាអគ្គិភ័យឆេះក្លឹប​ មួយកន្លែង​យ៉ាងសន្ធោសន្ធៅ​ បណ្តាលឲ្យមនុស្សចំនួន​ ២នាក់ស្លាប់​ នឹងរងរបួសធ្ងន់​ ៥នាក់នៅខណ្ឌដង្កោ​,​ នគរបាលប្រេីប្រាស់ឡានទឹក៥៧គ្រឿង

អគ្គិភ័យបានឆាបឆេះក្លឹប​ មួយកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ​១០និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែមករា​​ ឆ្នាំ២០២៥ ដែលស្ថិតចំណុចផ្លូវ៥០ម៉ែត្រ ភូមិប្រការ​ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥៧គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន២០គ្រឿង ប្រើប្រាស់ទឹក​អស់៤០ឡាន​ ស្មេីរនឹង១៦០ម៉ែត្រគូប​ និងរថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន០៤គ្រឿង​ ប្រេីប្រាស់ទឹកអស់០៦ឡាន​ ស្មេីរនឹង២៤ម៉ែត្រគូប,​ រថយន្តកងរាជអាវុធហត្ថរាជធានីភ្នំេពញ​ ចំនួន០២គ្រឿង​ ប្រេីប្រាស់ទឹកអស់​០១ឡាន​ ស្មេីរនឹង១០ម៉ែត្រគូប,​ រថយន្តកងពលតូចលេខ៧០​ ចំនួន០៤គ្រឿង​ ប្រេីប្រាស់ទឹកអស់០៣ឡាន​ ស្មេីរនឹង២៦ម៉ែត្រគូប,​ រថយន្តស្រាបៀរកម្ពុជា​ ចំនួន០១គ្រឿង​ ប្រេីប្រាស់ទឹកអស់០២ឡាន​ ស្មេីរនឹង១២ម៉ែត្រគូប,​ រថយន្តរបស់សួនឧស្សាហ៍កម្មកាណាឌីយ៉ា​ ចំនួន០១គ្រឿង​ ប្រេីប្រាស់ទឹកអស់០១ឡាន​ ស្មេីរនឹង០៤ម៉ែត្រគូប,​ រថយន្តទីក្រុង​នរា​ ចំនួន០២គ្រឿង​ ប្រេីប្រាស់ទឹកអស់០២ឡាន​ ស្មេីរនឹង១២ម៉ែត្រគូប។

ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺ​ថ្មបេតុង ទំហំ​ (៣៥ម៉ែត្រ​ x ៤០ម៉ែត្រ)​ ឆេះក្លឹបកំសាន្តចំនួន ០១ក្លឹប, ម៉ូតូចំនួន ០៥គ្រឿង រួមទាំងសម្ភារៈក្នុងក្លឹបអស់ទាំងស្រុង ហើយបានឆេះរាលដាលដល់បន្ទប់ផ្ទះសំណាក់​ ទំហំ (៣,៥ម៉ែត្រ x​ ៥ម៉ែត្រ) ចំនួន ០១បន្ទប់។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើង ធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង​ ១និង៣០នាទីរសៀលនាថ្ងៃខែឆ្នាំដដែរ។

ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃេីញថា​ គឺបណ្តាលមកពីជាងផ្សារដែកឆ្លងចរន្តអគ្គិសនីបង្ករជាអគ្គិភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺបានបណ្តាលឲ្យមនុស្សប្រុសចំនួន០២នាក់បានស្លាប់​ និងមនុស្សប្រុសចំនួន០៥នាក់ទៀតបានរងរបួសធ្ងន់​ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ៕



Telegram