យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបានបញ្ជាក់
នៅថ្ងៃទី៦ ខែ កុម្ភៈ ឆ្នាំ២០២៥ នៅវេលាម៉ោង ៩:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានល្បាតក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រទះឃើញក្មេងទំនើង ធ្វើសកម្មភាពបង្ហោះម៉ូតូនៅទីសាធារណ: ចំនួន ០២នាក់
១/ឈ្មោះ ផ ស.ភ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ
២/ឈ្មោះ ម ស.ល ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ (អ្នកទាំង២) រស់នៅភូមិអំពុក ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានជិះ១គ្រឿងម៉ាកសង់C-125 សេរី ឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ1D-0058 បង្ហោះម៉ូតូ នៅចំណុចទួលតាម៉ុក ភូមិនិគមន៍លេី ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ សមត្ថកិច្ចយើងបានឃាត់ និងនាំមកធ្វើកិច្ចសន្យាអប់រំ និងបានអញ្ជើញអាណាព្យាបាល មកធានាយកទៅអប់រំបន្តនៅមូលដ្ឋានវិញ ចំពោះម៉ូតូសមត្ថកិច្ចរក្សាទុកនៅ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ រយៈពេល៣(បី)ខែ ៕
![](https://i.kh3.co/news/uploads/2025/2/7/media/large/94526/photo_2025-02-07_12-16-31.jpg?1738905454)
![](https://i.kh3.co/news/uploads/2025/2/7/media/large/94528/photo_2025-02-07_12-16-38.jpg?1738905455)
![](https://i.kh3.co/news/uploads/2025/2/7/media/large/94527/photo_2025-02-07_12-16-39.jpg?1738905454)
![](https://i.kh3.co/news/uploads/2025/2/7/media/large/94530/photo_2025-02-07_12-16-44.jpg?1738905457)
![](https://i.kh3.co/news/uploads/2025/2/7/media/large/94529/photo_2025-02-07_12-16-46.jpg?1738905456)
![Telegram](/assets/telegram-4aefb46bfcff56cd1c0a7a3815c20a3d6185c8614851a036bec38f627c893ac8.jpg)