ឃា./..../ត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីហិ…ង្សា ដោយចេតនា
សន្តិសុខសង្គម
108

នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង២១:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចមុខផ្សារកាណាឌីយ៉ា ផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីហិ…ង្សាដោយចេតនា ជិះម៉ូតូធាក់ផ្តួលម៉ូតូជនរងគ្រោះបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសប្រព្រឹត្តនៅចំណុចមុខផ្សារកាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖

១-ឈ្មោះ ប៉ាន ទឹប ភេទ ប្រុស ជនជាតិ ខ្មែរ។

២-ឈ្មោះ ស៊ាង រ៉ាវី ភេទ ប្រុស ជនជាតិ ខ្មែរ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ស សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ១JW-២៥៤២។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើកំពុងឃាត់ខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីចាត់ការតាមនិតិវិធី៕


Telegram