យោងតាមផេកសាលាសង្កាត់ស្ទឹងមានជ័យទី១បានបង្ហោះនៅថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា វេលាម៉ោង៦:៣០នាទីកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ សហការជាមួយកម្លាំង គណ:បញ្ជាការឯកភាពខណ្ឌមានជ័យ និង សង្កាត់ស្ទឹងមានជ័យទី១ ដឹកនាំដោយ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ បានធ្វេីការអនុវត្តន៍ ច្បាប់ចរាចរណ៍ចំពោះអ្នកជិះបញ្រ្ចាសទិស នៅលេីកំណាត់ផ្លូវ ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ។
ជាលទ្ធផល ឃាត់បានមធ្យោបាយជិះបញ្ជ្រាស:
-ម៉ូតូចំនួន០៥គ្រឿង យកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ រង់ចាំចំណាត់ការជំនាញបន្ដ ។
សូមបញ្ជាក់ថា:ការអនុវត្តន៍ចាប់បញ្រ្ចាសតាំងពីថ្ងៃទី៦.២.២០២៥មកដល់ថ្ងៃទី១៤.២.២០២៥ ឃាត់ម៉ូតូមករក្សាទុកនៅប៉ុស្ដិ៍សរុប:
+ម៉ូតូ៥៤គ្រឿង
+កង់បីផាសអាប់០២គ្រឿង
ករណីយានយន្តខាងលើនេះគឺឃាត់រក្សាទុកនៅប៉ុស្តិ០១ថ្ងៃ ដេីម្បីធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា រួចប្រគល់ជូនម្ចាស់យានយន្តវិញដោយពុំមានការ ផាកពិន័យឡេីយ ៕



