ទណ្ឌិតចំនួន ២៦នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តព្រះវិហារទៅកាន់មណ្ឌលអប់រំកែប្រែទី៣ដើម្បីរំដោះភាពចង្អៀតណែន
ដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ។ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាជាមួយនឹងអាជ្ញាធរខេត្ត ស្នងការដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់របស់ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ បានធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំចំនួន២៦នាក់ ពីពន្ធនាគារខេត្តព្រះវិហារ ដែលមានភាពចង្អៀតណែន ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៣ ដើម្បីរំដោះភាពចង្អៀតណែន ក្រោមការចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយ លោកវរអគ្គានុរក្សថ្នាក់លេខ១ សោម បញ្ញា ប្រធានការិយាល័យសន្តិសុខពន្ធនាគារប្រកបដោយសុវត្ថិភាព។
ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមណ្ឌលអប់រំកែប្រែទី៣
រូបភាព ៖ មណ្ឌលអប់រំកែប្រែទី៣



