ខេត្តបាត់ដំបង៖ កុមារាចំនួន ០៣នាក់ បានរងរបួស ពេញខ្លួន ក្រោយនាំគ្នា យកពូថៅដំគ្រាប់ប្រភេទបេ ៤០ លេង ក៏បណ្តាលឲ្យផ្ទុះតែម្តង ។ នេះបើយោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៥និង២០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅចំណុចក្រុមទី៧ ភូមិប៉ៃឡាំ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានរាយការណ៍អោយដឹងថា មានកូនក្មេង០៣នាក់ បានយកពូថៅទៅដំលើគ្រាប់ប្រភេទ B40 បណ្តាលអោយផ្ទុះ របួស រួមមាន ១-ឈ្មោះ ថា សម្បត្តិ ភេទប្រុស អាយុ១៧ឆ្នាំ រងរបួសចំផ្ទៃខ្លួនខាងមុខ ផ្ទៃមុខ (រងរបួសស្រាល), ២-ឈ្មោះ វន រស្មី ភេទប្រុស អាយុ១៤ឆ្នាំ រងរបួសចំដងខ្លួនផ្នែកខាងមុខ ផ្ទៃមុខ (រងរបួសស្រាល) និង៣-ឈ្មោះ វន វាសនា ភេទប្រុស អាយុ១២ឆ្នាំ រងរបួសចំដងខ្លួនខាងមុខ (រងរបួសស្រាល) អ្នកទាំង០៣នាក់មានទីលំនៅភូមិប៉ៃឡាំ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។
បច្ចុប្បន្ន កុមារាទាំង០៣នាក់ ត្រូវបានសាច់ញាត្តិបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យឃុំចែងមានជ័យ ៕






