រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានបំភ្លឺជុំវិញការផ្សព្វផ្សាយព័ត៌មានថាមានពីរនាក់ប្តីប្រពន្ធលោតទឹកធ្វើអត្តឃាតខ្លួនឯងតែត្រូវអ្នកនេសាទបានជួយសង្រ្គោះ ដោយតូចចិត្តចំពោះមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក មិនទទួលពាក្យបណ្តឹងមិនចំណាត់ការ ចំពោះស្រ្តីរងគ្រោះជាប្រពន្ធដែលត្រូវមិត្តភក្តិចាប់រំលោ..ភ ខណៈដែលសមត្ថកិច្ចបានឃាត់បុគ្គលរងការចោទបណ្តឹងករណីរំលោ..ភស្រ្តីរងគ្រោះ យកមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងការចូលរួមបំភ្លឺពីបុរសជាប្តីពីប្អូនជីដូនមួយស្រ្តីរងគ្រោះ និងការចូលរួមពីមហាជន ។
សូមស្តាប់ការលើកឡើងរបស់ លោកវរសេនីយ៍ឯក ទៀងចាន់សារ អធិការនគរបាលខណ្ឌដូនពេញទាំងស្រុង ៖ (ដាក់វីដេអូ)





