សាហាវមែន! ករណីឃាតកម្មកំពុងអង្គុយលេងជុំគ្នា ឃាតកកាន់ពូថៅមកពីក្រោយ កាប់យកៗចំក្បាលស្លាប់យ៉ាងរន្ធត់
សន្តិសុខសង្គម
394

ខេត្តស្វាយរៀង៖ សាហាវមែន បុរសម្នាក់កំពុងអង្គុយលេងល្បែងស៊ីងសង សប្បាយអារម្មណ៍ជុំគ្នាសុខៗ ស្រាប់តែឃាតកទាញពូថៅលប មកកាប់ចំពីក្រោយ ស្លាប់យ៉ាងរន្ធត់ក្នុងថ្លុកឈាមលើគ្រែខាងមុខផ្ទះរបស់បងប្រុសជនដៃដល់ជាឃាតក ផ្អើលអ្នកលេងជាមួយរត់ប្រាសអាយុរៀងៗខ្លួន ។

ករណីឃាតកម្មនេះបានកើតឡើងនៅមម៉ោង១១យប់ ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ នៅភូមិព្រៃស្រះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ឌីម វ៉ានី្ន ភេទប្រុស អាយុ ៤៧ ឆ្នាំ មុខរបរធ្វើស្រែសព្វថ្ងៃជនរងគ្រោះរស់នៅភូមិកើតហេតុខាងលើ បានអង្គុយលេងងល្បែងស៊ីសង តាំងពីវេលាម៉ោង ១២ ថ្ងៃត្រង់ជុំគ្នាលេងល្បែងស៊ីសង នៅមុខផ្ទះរបស់បងប្រុសជនដៃដល់ រហូតដល់ម៉ោងកើតហេតុម្ចាស់ផ្ទះក៏ឡើងទៅដេកមុន នៅតែភ្ញៀវនាំគ្នាអង្គុយលេងល្បែងស៊ីសងបន្ត ខណៈកំពុងលេងៗ ស្រាប់តែ ជនដៃដល់ ឈ្មោះ មឿន ធារ៉ា ភេទ ប្រុសអាយុ ៣៩ឆ្នាំ រស់នៅភូមិព្រៃសង្គម ឃុំច្រេះ ស្រុកមេសាង ខេត្តព្រៃវែង បានកាន់ពូថៅកាប់ជនរងគ្រោះពីក្រោយ ចំមួយពូថៅបណ្ដាលឲ្យដួល រួចកាប់ជាច្រើនពូថៅទៀតចំក្បាលផុងលលាដ៍ស្លាប់ភ្លាមៗលើគ្រែខាងមុខផ្ទះ ចំណែកអ្នកអង្គុយលេងជាមួយចំនួន៤នាក់ទៀត ភ័យស្លន់ស្លោ រត់យកប្រាសអាយុរៀងៗខ្លួន ហើយក្រោយពីកាប់សម្លាប់ជនរងគ្រោះ ជនដៃដល់ក៏រត់គេចខ្លួន ។

តែទោះបីជាយ៉ាងណា ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានបើកការស្រាវជ្រាវរហូតតាមចាប់បានជនដៃដល់ខាងលើ នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៥ នាំមកកាន់អធិការដ្ឋាននគរបាលស្រុករមាសហែក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមនីតិវិធីច្បាប់តែម្តង។ ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ 



Telegram