ខេត្តព្រះសីហនុ៖ មានការភ្ញាក់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ ខណៈប្រទះឃើញសពបុរសម្នាក់ ស្លាប់ក្នុងការដ្ឋានទុកចោលមួយកន្លែង ដោយមានស្នាមឈាមប្រឡាក់ពេញមុខ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចជំនាញ ចុះមកហ៊ុំព័ទ្ធខ្សែពិនិត្យ ដើម្បីធ្វើកោសល្យវិច័យ ថាជាករណីឃាតកម្ម ឬក៏ជាករណីអ្វីឲ្យប្រាកដ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤និង ៣០នាទីល្ងាច ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ នៅចំណុចផ្លូវដើមល្មើ ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងនិងខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានបឋម បានឲ្យដឹងថា បុរសដែលស្លាប់នេះ មានឈ្មោះ ឈន វិមល (ហៅស្វា) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងការដ្ឋានទុកចោលខាងលើ លុះដល់ថ្ងៃកើតហេតុ មិនដឹងមានរឿងអ្វីនោះទេ ស្រាប់តែប្រទះឃើញសពបុរសខាងលើ ស្លាប់ដោយមានស្នាមឈាមពេញលើផ្ទៃមុខ និងមានម៉ូតូធូដេរមួយគ្រឿង ទុកចោលក្នុងការដ្ឋាននោះផងដែរ ទើប បងប្អូនប្រជាពលរដ្ឋ ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចជំនាញ ចុះមកហ៊ុំព័ទ្ធខ្សែពិនិត្យ ដើម្បីធ្វើកោសល្យវិច័យ ថាជាករណីឃាតកម្ម ឬក៏ជាករណីអ្វីឲ្យប្រាកដ និងធ្វើលិខិតប្រគល់សពជូនបងប្អូនសាច់ញាតិក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕

