មកពីចូលឆ្នាំវិញ ធំក្លិនស្អុយចម្លែក គាស់បង្អួចមើលទើបដឹងនារីរោងចក្រ ចង.កស្លាប់
សន្តិសុខសង្គម
379

ខេត្តកណ្តាល៖ នារីកម្មកររោងចក្រម្នាក់ បាត់មិនឃើញចេញពីក្នុងបន្ទប់ជាច្រើនថ្ងៃ ស្រាប់តែមានធំក្លិនស្អុយចេញមកក្រៅ ក៏នាំគ្នាគាស់បង្អួចមើល ទើបដឹងថាច.ង.ក៎ស្លាប់ក្នុងបន្ទប់តែម្នាក់ឯង ទើបអ្នកជិតខាងរាយការណ៍ទៅសមត្ថកិច្ចចុះមកត្រួតពិនិត្យ ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលខាងលើ បានកើតទ្បើងកាលពីវេលាម៉ោង០៨ និង ៥០នាទីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅផ្ទះជួល បន្ទប់លេខ០៤ ក្នុងភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ចបានឱ្យដឹងថាសពជនរងគ្រោះមានឈ្មោះ ថេង ធូ ភេទស្រី អាយុ២១ឆ្នាំ មានមុខរបរ កម្មកររោងចក្រ (មកស្នាក់ បន្ទប់ជួលខាងលើតែម្នាក់ឯង) រស់នៅភូមិរកាទង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

បើយោងតាមប្រភពព័ត៌មានពីស្រ្តីម្នាក់មានឈ្មោះ ញ៉ែម សាវ៉ាន អាយុ៤២ឆ្នាំ ដែលរស់នៅបន្ទប់លេខ០៥ ជិតនិងនារីរងគ្រោះបានឱ្យដឹងថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ខ្លួនបានដើរសួរទៅជនរងគ្រោះថាចូលឆ្នាំទៅលេងស្រុកអត់? ពេលនោះជនរងគ្រោះបានអត់ឆ្លើយថា <ខ្ញុំអត់បានទៅទេ> ពេលនោះក៏រូបគាត់បានដើរទៅបន្ទប់វិញដើម្បីរៀបចំសម្ភារៈទៅលេងស្រុកដំណើត ដោយមិនបានចាប់អារម្មណ៍ជាមួយជនរងគ្រោះ ។ លុះរហូតមកដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៥ និង ០០ នាទីល្ងាច រូបគាត់ក៏បានត្រឡប់ពីស្រុកកំណើតវិញ មកដល់បន្ទប់ជួល ក៏បានឃើញនៅមុខបន្ទប់ជួលជនរងគ្រោះ មានខោអាវហាលស្រក់ទឹក និង ទ្វារបិទជិតអត់មានចាក់សោរពីក្រៅទេ និងមានស្បែកជើងនៅមុខទ្វារបន្ទប់ចំនួន០១គូរ ឮកង្ហារវិល និងឃើញភ្លើងភ្លឺក្នុងបន្ទប់ តែរូបគាត់ក៏មិនបានហៅ ឬ គោះទ្វារបន្ទប់ជួលជនរងគ្រោះអ្វីនោះទេ ។

រហូតមកដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ម៉ោង៧ និង ០០នាទីនាទីព្រឹក ស្រាប់តែរូបគាត់បានបើកទ្វារចេញពីបន្ទប់ ពេលនោះក៏មានធំក្លិនស្អុយ ចេញពីបន្ទប់ជនរងគ្រោះ រូបគាត់ក៏ស្រែកហៅ និងគោះទ្វារអត់ឆ្លើយ រុញទ្វារជាប់គន្លឹះខាងក្នុង បង្អួចក៏ដាក់គន្លឹះជាប់ទៀត ពេលនោះក៏ស្រែកហៅអ្នកនៅបន្ទប់ជិតនេះនិងម្ចាស់ផ្ទះបន្ទប់ជួលមកជួយមើល ហើយក៏បាននាំគ្នាគាស់បង្អួចមើល ស្រាប់តែឃើញជនរងគ្រោះបានយកខ្សែភ្លើងដោតឆ្នាំងដាំបាយ ចងក៎ នៅនឹងចម្រឹងបង្អួច ស្លាប់បាត់ទៅហើយ ទើបប្រញាប់ រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំឆក់ឈើនាង ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយ អធិការរដ្ឋាននគរបាលស្រុកអង្គស្នួល បានចុះធ្វើការពិនិត្យនិងធ្វើកោសលវិច្ច័យ ទៅលើសាកសព ជនរងគ្រោះគឺស្លាប់ដោយសារធ្វើអត្តឃាតចងក៎ សម្លាប់ខ្លួនពិតប្រាកដមែន ។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ នុច 



Telegram