ខេត្តកណ្តាល ៖ ស្នងការនគរបាលខេត្តកណ្ដាល ឯកឧត្តម ឈឿន សុចិត្ត បានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការ នៅរសៀលថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៥នេះ ជូនដំណឹងដល់ក្មួយៗ អ្នកក្លាហាន ជាសិស្សវិទ្យាល័យហ៊ុន សែន ស្អាង បើសិនជាក្មួយៗអ្នកក្លាហានពិតប្រាកដមែន សូមចូលខ្លួនមកអធិការដ្ឋាននគរបាលស្រុកស្អាងយ៉ាងយូរ២៤/២៤ម៉ោង មុននឹងសមត្ថកិច្ចចុះធ្វើការ ក្រោយបង្ហោះម៉ូតូលើផ្លូវសាធារណៈ ។

ឯកឧត្តម ឈឿន សុចិត្ត បានសរសេរបង្ហោះទាំងស្រុងថា « ស្នងការនគរបាលខេត្តកណ្ដាល សូមជម្រាបជូនដំណឹងដល់ក្មួយៗ អ្នកក្លាហាន ជាសិស្សវិទ្យាល័យហ៊ុន សែន ស្អាង បើសិនជាក្មួយៗអ្នកក្លាហានពិតប្រាកដមែន សូមចូលខ្លួនមកអធិការដ្ឋាននគរបាលស្រុកស្អាងយ៉ាងយូរ២៤/២៤ម៉ោង មុននឹងសមត្ថកិច្ចចុះធ្វើការ សូមបញ្ជាក់ផងដែរថាទាក់ទងនឹងករណីក្មេងទំនើង ដែលបានធ្វើការបង្ហោះម៉ូតូនៅលើផ្លូវមហាវិថីស៊ីជិនពីង ផ្លូវក្រវ៉ាត់ក្រុងទី៣ ដើរមានផ្លាកលេខម៉ូតូ កណ្តាល 1AB-8446 បើក្មួយៗ មិនចូលខ្លួនសមត្ថកិច្ចនិងចាត់វិធានការតាមផ្លូវច្បាប់ មិនឱ្យហួសពី២៤ ម៉ោងឡើយ...»
