សាច់ក្រក ចង្រិតដូង និងចង្រិតធម្មតា ដែលខូចគុណភាព១៤០០គីឡូក្រាម ត្រូវបានកម្លាំងជំនាញបង្ក្រាបបាន និងដុតបំផ្លាញចោល
រាជធានីភ្នំពេញ ៖ សាច់ក្រក ចង្រិតដូង និងចង្រិតធម្មតា ដែលខូចគុណភាព ស្មើនឹង ១៤០០គីឡូក្រាម ត្រូវបានកម្លាំងជំនាញបង្ក្រាបបាន និងធ្វើការដុតបំផ្លាញចោល ។
ក្នុងនោះយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ ក.ប.ប រាជធានីភ្នំពេញ យកសាច់ក្រក ចំនួន៩កេស ស្មើនឹង ៤៥០គីឡូក្រាម ចង្រិតដូង ចំនួន១០កេស ស្មើនឹង ៤០០គីឡូក្រាម និងចង្រិតធម្មតា ចំនួន១១កេស ស្មើនឹង៥៥០គីឡូក្រាម ដែលខូចគុណភាព សរុបចំនួន៣០កេស ស្មើនឹង ១៤០០គីឡូក្រាម យកទៅដុតកម្ទេចចោល៕





