តូចចិត្តឈ្លោះជាមួយប្រពន្ធ រហូតប្រពន្ធទៅស្រុកបាត់ លែងត្រឡប់មកវិញ ទិញស្រាយកមកផឹក រួចធ្វើអ...ត្តឃា..តច..ង..កស..ម្លា....ប់ខ្លួន
សន្តិសុខសង្គម
118

រាជធានីភ្នំពេញ ៖ បុរសម្នាក់ តូចចិត្តឈ្លោះជាមួយប្រពន្ធ រហូតប្រពន្ធទៅស្រុកបាត់ លែងត្រឡប់មកវិញ ក៏ទិញស្រាយកមកផឹក រួចធ្វើអត្តឃាត ចងកសម្លាប់ខ្លួនស្លាប់យ៉ាងអាណោចអាធ័មតែម្តង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង ៤០នាទីព្រលប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅចំណុចផ្ទះជួល ក្នុងភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីអ្នករស់នៅជិតខាង បានឲ្យដឹងថា បុរសខាងលើ បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធមួយរយៈមកហើយ ពេលនោះប្រពន្ធក៏បានវេចខោអាវ ទៅស្រុកបាត់រហូតមិនឃើញត្រឡប់មកវិញទាល់តែសោះ លុះនៅយប់កើតហេតុ គេក៏ឃើញបុរសខាងលើ បានទិញស្រាយកមកផឹក រួចក៏ធ្វើអត្តឃាត ចងកសម្លាប់ខ្លួននៅបន្ទប់ទឹក បែបនេះតែម្តង ។

ក្រោយកើតហេតុ ក៏មានសមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនគរបាលជំនាញផ្នែកកោលស្យវិច័យ ចុះមកធ្វើការពិនិត្យ និងធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតា​មប្រពៃណី ៕


Telegram