បុគ្គលិក ឬអ្នកបម្រើក្នុងផ្ទះដែលកំបុងធ្វើការឲ្យថៅកែ បើចុះបញ្ជិកាជាមួយ ប.ស.ស. ហើយ សាមីខ្លួនអាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. ដោយខ្លួនឯងបាន
សន្តិសុខសង្គម
134

រាជធានីភ្នំពេញ​៖ យោងតាមការចេញផ្សាយរបស់ បេឡាជាតិសន្តិសុខសង្គម បានឲ្យដឹងថា អស់បារម្ភ! សម្រាប់បងប្អូនកម្មករនិយោជិត បុគ្គលិក ឬអ្នកបម្រើក្នុងផ្ទះ ដែលបានកំពុងបម្រើការឱ្យនិយោជក (ថៅកែ) ឬម្ចាស់រោងចក្រ សហគ្រាសគ្រឹះស្ថាន និងម្ចាស់ផ្ទះទាំងអស់ ដែលបានចុះបញ្ជិកាជាមួយ ប.ស.ស. នោះសាមីខ្លួនអាចមកស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. បាន ដោយត្រូវភ្ជាប់ឯកសារ រួមមាន៖

-លិខិតបញ្ជាក់ការងារ (ចេញដោយនិយោជក)

-អត្តសញ្ញាណប័ណ្ណសញ្ជាតិខែ្មរច្បាប់ដើមសម្រាប់ជនជាតិខ្មែរ ឬលិខិតឆ្លងដែនច្បាប់ដើម សម្រាប់ជនជាតិបរទេស

-សាមីខ្លួនត្រូវមកចុះឈ្មោះដោយផ្ទាល់ នៅគ្រប់ការិយាល័យ ប.ស.ស. ទូទាំងរាជធានី/ខេត្ត/ខណ្ឌ ដែលនៅជិតលោកអ្នកបំផុត ។

- សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់យើង!

- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ៕


Telegram