បុរសម្នាក់ មិនមានដឹងមានវិបត្តិរឿងអ្វី ទ្បើងមកលើស្ពានព្រែកសំរោង លោ./../.តទឹកសម្លា./..ប់ខ្លួន ចំសសរស្ពាន បាក់កស្លា./...ប់យ៉ាងរន្ធត់
សន្តិសុខសង្គម
175

ខេត្តកណ្តាល ៖ បុរសម្នាក់ មិនមានដឹងមានវិបត្តិរឿងអ្វី បានដើរទ្បើងមកលើស្ពានព្រែកសំរោង រួចក៏លោតទឹកសម្លាប់ខ្លួន បណ្តាលឱ្យចំសសរស្ពាន បាក់កស្លាប់យ៉ាងរន្ធត់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ នឹង ៣០នាទីព្រឹក ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៥ នៅចំណុខលើស្ពានព្រែកសំរោង ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ចបានឱ្យដឹងថា សពអត់ស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៣៦ឆ្នាំ កំពស់១.៦០សង់ទីម៉ែត្រ មានសម្បុរខ្មៅស្រអែម សក់ខ្លីកាត់ ដៃខាងធ្វេងមានពាក់ខ្សែដៃទងដែក ស្លៀកខោខ្លីពណ៌ខៀវ ។

បើតាមការបញ្ជាក់ពី ប្រជាពលរដ្ឋដែលនៅក្បែរនិងបានឱ្យដឹងដឹងថា គេឃើញជនរងគ្រោះដើរដូចជាជនអនាថា សំដៅទៅលើស្ពានព្រែកសំរោង បម្រុងលោតទឹក តែខណៈពេលនោះ ប្រជាពលរដ្ឋឃើញអាណិត ក៏បានអោយលុយ ០៥ពាន់រៀល ហើយជនរងគ្រោះបានយកលុយរួច ក៏ដើរទៅត្រើយម្ខាងខាងកើតបាត់ទៅ ។

លុះដល់វេលាម៉ោង១១ នឹង៣០នាទី ប្រជាពលរដ្ឋដែលរស់នៅក្រោមស្ពានព្រែកសំរោង ឃើញជនរងគ្រោះលោតពីលើស្ពាន ធ្លាក់មកក្រោមជាប់ជើងសសរទី០៣ ភ្លាមៗពលរដ្ឋបានយកទូកជិះទៅស្រង់ជនរងគ្រោះ យកមកក្រោមស្ពាន ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។ ស្រពពេលនោះ គាត់បានបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅ ចុះអន្តរាគមន៍ ។

ក្រោយសមត្ថកិច្ចជំនាញ ផ្នែកជំនាញបានពិនិត្យចប់ នឹងបានយកទៅបូជានៅវត្តចាក់អង្រែក្រោម ដើម្បីយកធ្វើបុណ្យតាមប្រពៃណី ៕ នុច


Telegram