ឱប្អូនអើយប្អូន ឪពុកម្តាយ ខំរកលុយឲ្យកូនទៅរៀនក្រេបយកចំណេះវិជ្ជារ ញើសហូរសស្រាក់ តែបែរជាកូនប្រុសស្រី នាំគ្នាគេចសាលា មិនចូលរៀន មកពពាក់ពពូនអោបថើបគ្នាកណ្តាលវាលទៅវិញទាំងសម្លៀកបំពាក់សិស្ស
សន្តិសុខសង្គម
211

រាជធានីភ្នំពេញ ៖ ឱប្អូនអើយប្អូន ឪពុកម្តាយ ខំរកលុយឲ្យកូនទៅរៀន ក្រេបយកចំណេះវិជ្ជារ ញើសហូរសស្រាក់ មិនថាក្តៅរងារ ឲ្យតែកូនបានរៀនសូត្រ សាងខ្លួនជាទំពាំងស្នងឬស្សី តែបែរជាកូនប្រុសស្រី នាំគ្នាគេចសាលា មិនចូលរៀន មកពពាក់ពពូនអោបថើបគ្នាកណ្តាលវាលទៅវិញ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលបាលកំបូល ក្រោមការបញ្ជារផ្ទាល់ដោយលោក វរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូលផ្ទាល់ ឲ្យកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់កំបូល ធ្វើការសួរនាំដល់សិស្សានុសិស្សចំនួន ០៥នាក់ ក្នុងនោះមានស្រី ០៤នាក់ ដែលមានការប្រមូលផ្ដុំគេចពីសាលារៀន ស្ថិតនៅបុរីឡេងនៅវ៉ាត់ត្រា ភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ក្នុងនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល មកធ្វើការអប់រំ និងបានអញ្ជេីញអាណាព្យាបាល មកធានា ដើម្បីយកទៅនៅផ្ទះដេីម្បីធ្វេីការអប់រំបន្តទៀត ។

បន្ទាប់ពីសមត្ថកិច្ចយើង បានធ្វើការអប់រំដល់សិស្សានុសិស្ស ទាំងនោះ អាណាព្យាបាល បានសម្ដែងនូវសមានចិត្តសាទរ ដល់សមត្ថកិច្ចយើងផងដែរ៕ឱប្អូនអើយប្អូន ឪពុកម្តាយ ខំរកលុយឲ្យកូនទៅរៀនក្រេបយកចំណេះវិជ្ជារ ញើសហូរសស្រាក់ តែបែរជាកូនប្រុសស្រី នាំគ្នាគេចសាលា មិនចូលរៀន មកពពាក់ពពូនអោបថើបគ្នាកណ្តាលវាលទៅវិញទាំងសម្លៀកបំពាក់សិស្ស

រាជធានីភ្នំពេញ ៖ ឱប្អូនអើយប្អូន ឪពុកម្តាយ ខំរកលុយឲ្យកូនទៅរៀន ក្រេបយកចំណេះវិជ្ជារ ញើសហូរសស្រាក់ មិនថាក្តៅរងារ ឲ្យតែកូនបានរៀនសូត្រ សាងខ្លួនជាទំពាំងស្នងឬស្សី តែបែរជាកូនប្រុសស្រី នាំគ្នាគេចសាលា មិនចូលរៀន មកពពាក់ពពូនអោបថើបគ្នាកណ្តាលវាលទៅវិញ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលបាលកំបូល ក្រោមការបញ្ជារផ្ទាល់ដោយលោក វរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូលផ្ទាល់ ឲ្យកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់កំបូល ធ្វើការសួរនាំដល់សិស្សានុសិស្សចំនួន ០៥នាក់ ក្នុងនោះមានស្រី ០៤នាក់ ដែលមានការប្រមូលផ្ដុំគេចពីសាលារៀន ស្ថិតនៅបុរីឡេងនៅវ៉ាត់ត្រា ភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ក្នុងនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល មកធ្វើការអប់រំ និងបានអញ្ជេីញអាណាព្យាបាល មកធានា ដើម្បីយកទៅនៅផ្ទះដេីម្បីធ្វេីការអប់រំបន្តទៀត ។

បន្ទាប់ពីសមត្ថកិច្ចយើង បានធ្វើការអប់រំដល់សិស្សានុសិស្ស ទាំងនោះ អាណាព្យាបាល បានសម្ដែងនូវសមានចិត្តសាទរ ដល់សមត្ថកិច្ចយើងផងដែរ ដូច្នេះសូមប្អូនៗទាំងអស់ដែលកំពុងស្ថិតក្នុងវ័យសិក្សា សូមផ្តោតទៅលើការរៀនសូត្រ ខំក្រេបយកចំណេះដឹង ដើម្បីក្លាយខ្លួនជាសិស្សល្អ ទំពាំងស្នងឬស្សីដែលល្អ កុំយកគំរូតាមប្អូនៗខាងលើ ៕


Telegram