ខេត្តតាកែវ ៖ បុរសម្នាក់ ជាអ្នកលេងបណ្តាញសង្គម បង្ហោះព័ត៌មានមិនមានប្រភពច្បាស់លាស់ ដោយសរសេរថា « ផ្តាំតៗគ្នាផង ទីរួមខេត្តតាកែវអីឡូវមានអ្នកចាប់ក្មេងយកក្រលៀនទៀតហើយ សូមពុកម៉ែបងប្អូនប្រុងប្រយត្ន័ទាំងអស់គ្នា តាកែវផ្ទះខ្ញុំ » ដែលការបង្ហោះនោះ ជាព័ត៌មានមិនពិតទាល់តែសោះ បំពុលសង្គម ។
ជាក់ស្តែងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានស្រាវជ្រាវ និងនាំខ្លួនបុរសខាងលើ ដែលជាអ្នកប្រើគណនី Facebook ឈ្មោះkeo Touch ខាងលើ យកមកសាកសួរ និងឲ្យសុំទោសជាសាធារណៈដោយមានខ្លឹមសារថា «
ម្ចាស់គណនី Facebook ឈ្មោះkeo Touch បង្ហោះព័ត៌មានមិនមានប្រភពច្បាស់លាស់ ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ដតាកែវ ហៅមកសួរនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបំពុលសង្គមនេះតទៀត »
ដូច្នេះព័ត៌មាននេះ សូមផ្តាំផ្ញើរដល់អ្នកលេងបណ្តាញសង្គមទាំងអស់ ក្នុងចង់បានLike Share បង្ហោះនូវព័ត៌មានមិនពិត បំភិតបំភ័យ បំភាន់ បំពុលសង្គម សូមប្រើបណ្តាញសង្គមឲ្យមានប្រយោជន៍ និងសូមកុំយកគំរូតាមបុរសម្នាក់នេះ ៕ នុច


