រាជធានីភ្នំពេញ ៖ មហាជនពិតជាបានជ្រាបហើយពីករណីបុរសជនជាតិចិនម្នាក់ បានរកសេវាកម្មបម្រើផ្លូវភេទ លុះដៃគូម្ខាងទៀតមកដល់មិនមែនស្រី ក៏កើតជាជម្លោះរហូតក្លាយជាហិង្សា នៅអគារខុនដូដឺព្រី ត្រូវបានគេបង្ហោះពេញបណ្តាញសង្គម ។
យោងតាមផេកផ្លូវការរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៥:៣០នាទីទៀបភ្លឺ មានករណីហិ ..;ង្សា នៅចំណុចអគារខុនដូ ដឺព្រី ផ្លូវ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រវាងបុរសជាជនជាតិចិនឈ្មោះ WEI JIN JING និងជនជាតិខ្មែរឈ្មោះ ឆៃ លាងហួរ ។
បន្ទាប់ពីមានករណីហិ ..;ង្សា សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានឃាត់ខ្លួនភាគីទាំងសងខាង ទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ និងជំនាញអធិការដ្ឋាននគរបាលខណ្ឌចំការមន។ ដោយយោងតាមចម្លើយរបស់ភាគីទាំងសងខាង ករណីហិង្សានេះដែរ គឺជាការយល់ច្រឡំបញ្ហាបន្តិចបន្តួច។ បន្ទាប់មកភាគីទាំងសងខាងបានសំណូមពរសមត្ថកិច្ចសុំសម្របសម្រួលបញ្ចប់រឿង មិនមានការប្តឹងផ្តល់គ្នាបន្តទៀត។
ជាមួយគ្នានេះដែរ សមត្ថកិច្ចបានសុំគោលការណ៍ថ្នាក់លើបានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យាមិនឱ្យមានករណីអំពើហិង្សាបន្តទៀតនោះទេ និងបានអនុញ្ញាតឱ្យត្រឡប់ទៅវិញ៕








