រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាដែលធ្វើសកម្មភាពចូលទៅគាស់ហាងលក់ផ្ទាំងគំនូរ និងវត្ថុអនុស្សាវរីយ៍ យីហោ LyLy Shop Art Painting របស់សិល្បៈម្នាក់ នៅផ្លូវ២៤០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការផ្ទាល់ សហការជាមួយលោកស្រីចៅសង្កាត់ផ្សារថ្មីទី២ ចុះទៅធ្វើការឡោមព័ទ្ធឃាត់ខ្លួនបានដល់ក្នុងបន្ទប់តែម្តង ។
ការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង ២រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលគ្មានលេខជាន់ទី០៤ ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ជនសង្ស័យរូបនេះ បានធ្វើសកម្មភាព លួចយកសម្ភារៈដូចជាម៉ាស៊ីនឆូតកាត និងលុយមួយចំនួន ហើយគេចខ្លួនបាត់ តែទោះបីជាយ៉ាងណាក្រោយកើតហេតុ កម្លាំងនគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការផ្ទាល់ សហការជាមួយលោកស្រីចៅសង្កាត់ផ្សារថ្មីទី២ ចុះទៅធ្វើការឡោមព័ទ្ធឃាត់ខ្លួនបានដល់ក្នុងបន្ទប់តែម្តង នាំយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ នុច




