ឃា./...តកលាក់មុខ សម្លា./...ប់បុរសម្នាក់ និងសត្វឆ្កែ២ក្បាល នៅខេត្តព្រះសីហនុ
សន្តិសុខសង្គម
220

ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់ បុរសម្នាក់បានស្លាប់យ៉ាងរន្ធត់ និងឆ្កែ២ក្បាលទៀត ក៏ងាប់ ដោយសារឃាតកលាក់មុខ រន្ទះបាញ់ខែចេត្រ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ជាង ១រសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅភូមិសម្ដេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

បើតាមប្រភពព័ត៌មាន ពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ វេលាម៉ោង ១និង៤៥នាទី រសៀល មេឃមានការធ្លាក់ភ្លៀងលាយឡំនឹងផ្គររន្ទះ ហើយជនរងគ្រោះឈ្មោះ អ៊ួច ទួច ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិសាឡង់៣ ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានមកស្នាក់នៅបណ្ដោះអាសន្នជាកម្មករជៀជ័រកៅស៊ូ នៅភូមិ-ឃុំកើតហេតុការណ៍ខាងលើ ក៏បានចេញមកឈរនៅក្រៅផ្ទះ ស្រាប់តែត្រូវរន្ទះបាញ់ បាញ់មកផាំងត្រូវជនរងគ្រោះ និងសត្វឆ្កែ ០២ក្បាល ដេករណូករណែលក្បែរគ្នាតែម្ដង។

ក្រោយកើតេហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការពិនិត្យ និងប្រគល់សពឲ្យគ្រួសារធ្វើបុណ្យតាមប្រពៃណី ។ នេះជាសារមួយជូនដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនដែលរស់នៅតាមបណ្តាខេត្ត ពេលមានភ្លៀងធ្លាក់សូមបង្កើនការប្រុងប្រយត្ន័ កុំជ្រកក្រោមដើមឈើធំ កុំលេងទូរសព្ទ ឬគ្រឿងអេឡិចត្រូនិចដែលស្រូបរលកធាតុអាកាស បើអាចសុំចេញក្រៅផ្ទះ ចៀសវាងមានគ្រោះថ្នាក់ដែលមើលមិនឃើញបែបនេះ ៕


Telegram